​ធ្វើ​ដូចម្តេច​ទើប​អាច​បំបាត់​អា​ការៈឈឺ​ចង្កេះ​ពេល​មាន​ផ្ទៃពោះ​?

​ធ្វើ​ដូចម្តេច​ទើប​អាច​បំបាត់​អា​ការៈឈឺ​ចង្កេះ​ពេល​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចំនួន​៧​ខែ នោះ​អ្នក​អាច​នឹង​មាន​អា​ការៈឈឺ​ចង្កេះ​បាន ដោយសារ​តែ​ពោះ​អ្នក​កាន់តែ​ធំ ដូចនេះ​តើ​មាន​វិធី​អ្វី​សម្រាប់​បំបាត់​អា​ការៈនេះទៅ​?

រក្សា​ទម្ងន់​
ប្រសិន​ជា​អ្នក​មាន​ទម្ងន់​លើស​ចាប់ពី​ពេល​មាន​ផ្ទៃពោះ​៧​ខែ នោះ​វា​នឹង​ធ្វើឲ្យ​ចង្កេះ​អ្នក​មាន​សម្ពាធ​ជាខ្លាំង ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​វា​ឈឺ ដូចនេះ​អ្នក​គួរតែ​គ្រប់គ្រង​របប​អាហារ​របស់​អ្នក ដោយ​មិន​ត្រូវ​បរិភោគ​ហួសកំណត់​ឡើយ ទើប​អ្នក​គ្មាន​ជំងឺ​ឈឺចង្កេះ​នេះ បើ​ពុំ​ដូច្នោះ​ទេ អ្នក​មិន​ត្រឹមតែ​មាន​អា​ការៈឈឺ​ចង្កេះ​នោះទេ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ទៀតផង​។​

ប៉ូវ​កាលស្យូម​
នៅពេល​ដែល​ឆ្អឹង​កូន​ក្នុង​ផ្ទៃ​កំពុងតែ​លូតលាស់ វា​នឹង​ស្រូប​យក​កាលស្យូម​ពី​អ្នក​យ៉ាងច្រើន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ឈឺចង្កេះ​នៅពេល​ដែល​អ្នក​ខ្វះ​កាលស្យូម ដូចនេះ​អ្នក​ត្រូវតែ​ប៉ូវ​កាលស្យូម​ឲ្យបាន​គ្រប់គ្រាន់ នោះ​អា​ការៈឈឺ​ចង្កេះ​អ្នក​នឹង​បាន​ធូលស្រាល​ជាង​មុន​។​

ត្រូវ​មាន​របៀប​រស់នៅ​ត្រឹមត្រូវ​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​ត្រូវ​តែ​អង្គុយ ឈរ ដើរ និង​ដេក​ឲ្យបាន​ត្រឹមត្រូវ ហើយ​ពេល​ដែល​អង្គុយ​ត្រូវតែ​ដាក់​ពូក​ដែល​ទន់​ផ្អែក​ពីក្រោយ ហើយ​នៅ​ក្រោម​ជើង​អ្នក​អាចដាក់​កៅអី​ទ្រ​បាន នោះ​វា​នឹង​អាចជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចង្កេះ​របស់​អ្នក​បាន ហើយ​ពេល​ដែល​អ្នកដើរ អ្នក​ត្រូវ​ដើរ​ឲ្យ​ត្រង់ មិន​ត្រូវ​ដើរ​កោង​ខ្នង​នោះទេ ហើយ​កែងជើង​ត្រូវដាក់​ដល់​ដី​មុន ពេល​ដែល​អ្នក​គេង ត្រូវតែ​គេង​មួយ​ចំហៀង​ខ្លួន អ្នក​ក៏​អាច​យក​ខ្នើយ​ដែល​ទន់​កល់​ជើង​ទាំងសងខាង​ដែរ នោះ​វា​នឹង​ជួយ​ឲ្យ​អ្នកគេង​លក់​ស្រួល ហើយ​មិន​ឈឺចង្កេះ​បាន​៕


​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។