​ទម្លាប់​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​ទម្លាប់​ដែល​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​

​សុខភាព​ល្អ​គឺជា​អ្វី​ដែល​មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន ព្រោះ​នៅពេលដែល​មាន​សុខភាព​ល្អ នោះ​អ្នកនឹង​អាច​សម្រេច​ការងារ​គ្រប់បែបយ៉ាង ដូចនេះ​តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ​នោះ​?

មុន​គេង​ត្រាំ​ជើង​ចំនួន​២០​នាទី​
អ្នក​អាច​ត្រាំ​ជើង​ចំនួន​២០​នាទី​ជា​រៀង​រាល់ថ្ងៃ​បាន ព្រោះ​វា​អាច​ជួយ​បេះដូង​អ្នក​ឲ្យមាន​សុខភាព​ល្អ ថែម​ទាំង​អាច​ធ្វើឲ្យ​ឈាម​អ្នកដើរ​ស្រួល បំបាត់​អា​ការៈនឿយហត់​របស់​អ្នក​បាន​ទៀត វ័យ​ជំទង់​អាច​ត្រាំ​ចំនួន​ពី​១៥​ទៅ​២០​នាទី ចំណែក​ឯ​មនុស្ស​ចាស់​អា​ច​ត្រាំ​ពី​២០​ទៅ​៣០​នាទី ហើយ​សីតុណ្ហភាព​ទឹក​មិន​ត្រូវ​លើសពី​៤០​អង្សា​សេ​ឡើយ​។​

អាហារ​ពេល​ថ្ងៃត្រង់ និង​ល្ងាច​ត្រូវ​បរិភោគ​ចំនួន​៣០​នាទី​
នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ពេលព្រឹក អ្នក​ត្រូវ​តែ​ប្រើ​ពេល​ចំនួន​ពី​១៥​ទៅ​២០​នាទី​ដើម្បី​ញ៉ាំ ចំពោះ​អាហារ​ពេល​ថ្ងៃ​ត្រង់ និង​ល្ងាច អ្នក​ត្រូវ​តែ​ពិសារ​ចំនួន​៣០​នាទី ហើយ​ទំពារ​ឲ្យបាន​ពី​២៥​ទៅ​៥០​ដង ទើប​អ្នក​អាច​មាន​សុខភាព​ល្អ​បាន​។​

ក្រោយពេល​បាយ​ដើរ​ចំនួន​៣០​នាទី​
នៅក្រោយពេល​ដែល​អ្នក​បរិភោគបាយ​រួច អ្នក​ត្រូវតែដើរ​ចំនួន​៣០​នាទី បើ​ដើរ​ដល់​ចេញ​ញើស​កាន់តែ​ល្អ ទើប​វា​អាចរំលាយ​អាហារ​បាន​អស់​។​

ចង់​បញ្ចេញ​កំហឹង​ត្រូវតែ​ទ្រាំ​ចំនួន​១០​នាទី​
នៅពេល​ដែល​អ្នក​ចង់​បញ្ចេញ​កំហឹង អ្នក​ត្រូវ​តែ​ទ្រាំ​ចំនួន​៣០​នាទី ដើម្បី​ធ្វើឲ្យ​អារម្មណ៍​អ្នកអាច​ស្ង​ប់បាន បើ​អ្នក​តែងតែ​ខឹង វា​មិន​ល្អ​ចំពោះ​សុខភាព​អ្នក​ឡើយ​។​

គេង​លើ​គ្រែ​២​នាទី​ទើប​ក្រោក​ឡើង​
នៅ​ពេល​ព្រឹក​ក្រោយពេល​ដែល​អ្នក​ក្រោក​ពី​គេង អ្នក​ត្រូវ​តែ​គេង​លើ​គ្រែ​ចំនួន​២​នាទី ហើយ​អង្គុយ​លើ​គ្រែ​ចំនួន​ពី​២​ទៅ​៣​នាទី ទើប​ក្រោក​ឡើង​មក​ឈរ ទើប​វា​មិន​ប៉ះពាល់​ដល់​ខួរក្បាល​អ្នក ដែល​អាច​ធ្វើ​ឲ្យ​ខ្វះ​អុកស៊ីសែន ហើយ​ថែមទាំង​អាច​ចៀស​ពី​គ្រោះថ្នាក់​នៃ​ការ​ដួល​ទៀតផង​។​

បើក​ម៉ាស៊ីនប៊ឺត​ខ្យល់​ក្រោយពេល​ធ្វើ​ម្ហូបរួច​
ក្រោយពេល​ដែល​អ្នក​ធ្វើ​ម្ហូប​រួច អ្នក​ត្រូវ​តែ​បើក​ម៉ាស៊ីនប៊ឺត​ខ្យល់​ចំនួន​៤​នាទី ដើម្បី​ឲ្យ​វា​ប៊ឺតយ​កផ្សែង​ទាំងនោះ​ចេញ​អស់ ព្រោះ​បើ​អ្នក​ហិត​ផ្សែង​ទាំងនោះ​ច្រើន វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។