ប្រភេទ​អាហារ ជួយ​បង្កើន​គ្រាប់​ឈាមក្រហម​

Doliprane TVC

អេ​ម៉ូ​ក្លូ​ប៊ី​ន​គឺជា​ប្រូតេអ៊ីន​ផ្ទុក​ទៅដោយ​ជាតិ​ដែក​នៅក្នុង​កោសិកា​ឈាមក្រហម ។ អេ​ម៉ូ​ក្លូ​ប៊ី​ន​មាន​តួនាទី​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ពី​សួ​តទៅ​ចិញ្ចឹម​ជាលិកា​នានា ដើម្បីឱ្យ​សរីរាង្គ​នៃ​រាងកាយ​ដំណើរការ​បានល្អ និង បញ្ចេញ​កា​បោ​ន​ឌីអុកស៊ីដ​ពី​កោសិកា​តាម​សួត​វិញ ។ តួនាទី​របស់​អេ​ម៉ូ​ក្លូ​ប៊ី​ន​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព ដូចនេះ​យើង​គួរ​រក្សា​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ឱ្យ​សមស្រប​គឺ ១៤ ទៅ ១៨ មី​ល្លី​ក្រាម ក្នុង ១ ដេ​ស៊ី​លីត្រ សម្រាប់​បុរស និង ១២ ទៅ ១៦ មិ​ល្លី​ក្រាម ក្នុង ១ ដេ​ស៊ី​លីត្រ សម្រាប់​ស្ត្រី ។

កង្វះ​អេ​ម៉ូ​ក្លូ​ប៊ី​ន​អាច​ជះឥទ្ធិពល​មិនល្អ​ចំពោះ​សុខភាព ដូចជា អស់កម្លាំង ខ្សោយ ដក ដង្ហើម​ខ្លីៗ វិលមុខ ឈឺក្បាល ស្បែក​ស្លេកស្លាំង ក្រចក​ស្រួយ ចង្វាក់បេះដូង​លោត​ញាប់ និង ទទួលទាន​មិនសូវ​បាន ។ កាន់តែ​ធ្ងន់ធ្ងរ​ប្រសិនបើ​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​ធ្លាក់ចុះ​ខ្លាំង​នោះ​អាច​បណ្តាល​ជា​ជំងឺ​ខ្វះ​ឈាម ហើយ​មាន​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត ។ បុព្វហេតុ​ចម្បង​នៃ​ការធ្លាក់ចុះ​នៃ​បរិមាណ​អេ​ម៉ូ​ក្លូ​ប៊ី​ន គឺ​ដោយសារ​បាត់បង់​កោសិកា​ឈាមក្រហម ។ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នកមាន​បញ្ហា​នេះ អ្នក​អាច​រក្សា និង បង្កើន​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​កម្រិត​ប្រក្រតី​តាម​វិធី សាមញៗ​ដោយ​ខ្លួនឯង ។

ប្រភេទ​អាហារ ជួយ​បង្កើន​គ្រាប់​ឈាមក្រហម​

១.​អាហារ​សម្បូរ​ជាតិ​ដែក ៖ តាម​ការស្រាវជ្រាវ​រប​ស់ The National Anemia Action Council បាន​បង្ហាញថា កង្វះ​ជាតិ​ដែក​ជា​បុព្វហេតុ​ចម្បង​នៃ​កង្វះ​អេ​ម៉ូ​ក្លូ​ប៊ី​ន ដូចនេះ​យើង​គួរ​ទទួលទាន​អាហារ​ដែល​សម្បូរ​ជាតិ​ដែក​ដូចជា ថ្លើម​សត្វ សាច់ជ្រូក សាច់ គោ បង្គា តៅហ៊ូ ស្ពៃ​ខ្មៅ អាល់​ម៉ុង ទំពាំងបាយជូរ​ក្រៀម គ្រាប់សណ្តែក ធ ញ​ជាតិ អយ​ស្ទ័​រ និង ទំញំង​ចិន (Asparagus) ។ វិធី​ម្យ៉ាងទៀត​អ្នក​អាច​លេបថ្នាំ​បំប៉ន​ជាតិ​ដែក​តែម្តង (​សូម ប្រើ​តាម​វេជ្ជបញ្ជា ) ។

២. បង្កើត​បរិមាណ​វីតាមីន C ៖ ដូចគ្នា​នឹង​ជាតិ​ដែក​ដែរ កង្វះ​វីតាមីន C ក៏​ប៉ះ ពាល់​ដល់​កង្វះ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែរ ព្រោះថា​វីតាមីន C ជួយ​ជំរុញ​រាងកាយ​ឱ្យ​ស្រូបយក​ជាតិ​ដែក​បាន​ពេញលេញ ។ អាហារ​សម្បូរ​វីតាមីន C រួមមាន ល្ហុង ក្រូច ក្រូចឆ្មារ ស្ត្រ៊​ប៊ឺ​រី ម្ទេស​បោ្លក ប្រ៊ូ​ក​ខូ​លី ក្រូច​ត្លុង ប៉េង​បោះ និង ស្ពៃ​ខ្មៅ ។ វិធី​ម្យ៉ាងទៀត​អ្នក​អាច​លេបថ្នាំ​បំប៉ន​វីតាមីន C តែម្តង (​សូម​លេប​តាម​វេជ្ជបញ្ជា ) ។​

ប្រភេទ​អាហារ ជួយ​បង្កើន​គ្រាប់​ឈាមក្រហម​

៣.​អាស៊ីដហ្វូលីក ៖ ជា​វីតាមីន ព ចម្រុះ​ដែលមាន​មុខងារ​សំខាន់​ក្នុង​ការផលិត​កោសិកា​ឈាមក្រហម ។ អាហារ​សម្បូរ​អាស៊ីដហ្វូលីក​មានដូចជា បន្លែ​បៃតង ថ្លើម​សត្វ ស្រូវ សណ្តែកបណ្តុះ សណ្តែក​ស្ងួត ពន្លក​ស្រូវ​សាលី ធ ញ​ជាតិ ចេក ប្រ៊ូ​ក​ខូ​លី ។ បើ​ពុំ​នោះទេ​គួរ​លេបថ្នាំ​បំប៉ន​អាស៊ីដហ្វូលីក ២០០ ទៅ ៤០០ មិ​ល្លី​ក្រោម ក្នុង ១ ថ្ងៃ (​តាម វេជ្ជបញ្ជា ) ។​

៤. ឆៃថាវ​ក្រហម ៖ ឆៃថាវ​ប្រភេទ​នេះ​សម្បូរ​ជាតិ​ដែក ហ្វូ​លី​ក​អាស៊ីដ ជាតិ​កាក​សរសៃ និង ប៉ូ​តា​ស្យូ​ម ដែល​ជំរុញ​ដល់​ការបង្កើត​ឈាមក្រហម ។ គេ​ណែ​នាំឱ្យ​យក​ឆៃថាវ​ក្រហម ១ មើម ធំ​ល្មម ជាមួយ​ការ៉ុត ៣ មើម និង ដំឡូងជ្វា ១ កំណាត់ កិន​យក​ទឹក​សម្រាប់​ផឹក​ប្រចាំថ្ងៃ ។​

ប្រភេទ​អាហារ ជួយ​បង្កើន​គ្រាប់​ឈាមក្រហម​

៥. ផ្លែ​ប៉ោម ៖ ទទួលទាន​ផ្លែ​ប៉ោម​ជាប្រចាំ​អាច​រក្សា​កម្រិត​ឈាមក្រហម​ជា​ប្រក្រតី ព្រោះ​វា​សម្បូរ​ជាតិ​ដែក និង សារធាតុ​ជាច្រើន​ទៀត​ដែល​អំណោយផល​ចំពោះ​ការផលិត​គ្រាប់​ឈាមក្រហម ។ គេ​ណែ​នាំឱ្យ​ទទួលទាន​ផ្លែ ប៉ោម​ទាំង​សម្បក​ឱ្យបាន ១ ផ្លែ ក្នុង ១ ថ្ងៃ ( ប្រសិនបើ​អាច​ទទួលទាន​ផ្លែ​ប៉ោម​បៃតង​កាន់តែ​ល្អ ) ឬ ផឹកទឹក​ផ្លែ​ប៉ោម ដោយ​កិន​លាយ​ជាមួយ​ទឹក ឆៃថាវ​ក្រហម​ក្នុង​បរិមាណ​ស្មើគ្នា និង បន្ថែម​ខ្ញី ឬ ទឹកក្រូច​ឆ្មារ​បន្តិច​ស​ម្រា​ប់​ផឹក ២ ដង ក្នុង ១ ថ្ងៃ ។​

៦. ផ្លែ​ទទឹម ៖ ជាមួយនឹង​ជាតិ​ដែក កាល់ស្យូម ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត និង កាក​សរសៃ ផ្លែ​ទទឹម​អាចជួយ​បង្កើន​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន និង សម្រួល​រំហូរ​ឈាម ។ គេ​ណែ​នាំឱ្យ​ទទួលទាន​ផ្លែ​ទទឹម ១ ផ្លែ ឬ ផឹកទឹក​ទទឹម ១ កែវ ជា​រៀងរាល់​ព្រឹក ។​

៧.​កុំ​ទទួលទាន​អាហារ​ដែល​មិនត្រូវ​គ្នា​នឹង​ជាតិ​ដែក ៖ អាហារ​មួយចំនួន​ធ្វើឱ្យ​ការ​ស្រូបយក​ជាតិ​ដែក​ដំណើរការ​មិនបាន​អស់​លទ្ធភាព ដូចជា កាហ្វេ «​តែ​» កូ​កា ស្រា ស្រា​បៀរ ថ្នាំបន្សាប​ជាតិ​អាស៊ីដ​ក្រពះ និង អាហារ​សម្បូរ​កាល់ស្យូម ដូចជា ទឹកដោះគោ និង ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម​ជាដើម ៕

ប្រភេទ​អាហារ ជួយ​បង្កើន​គ្រាប់​ឈាមក្រហម​