ត្រ​ណ​ម​​​ទាំ​ង ​១០ មិ​ន​​គួ​រ​​ធ្វើ​​ក្នុ​ង​​ថ្ងៃ​​ចូ​ល​​ឆ្នាំ​​ចិ​ន​

ភ្នំពេញ៖ នៅ​​ថ្ងៃ​​បុ​ណ្យ​​ចូ​ល​​ឆ្នាំ​​ចិ​ន​ ​ប្រ​ជា​ជ​ន​​​ចិ​ន​​​មា​ន​​ជំ​នឿ​​ទៅ​​លើ​​ត្រ​ណ​ម​​មួ​យ​​​ចំ​នួន​​ដែ​ល​​គេ​​បា​ន​​​ហា​ម​​ប្រា​ម​​មិ​ន​​ឱ្យ​​ធ្វើ​​ឡើ​យ​​ព្រោះ​ នាំ​​ឱ្យ​​មា​ន​​រឿង​​អ​ព​មង្គ​ល​​កើ​ត​​ឡើ​ង​។​ ១. ហាម​បោស​ផ្ទះ៖ ព្រោះ​ប្រៀប​ដូច​ជា​ការ​នាំ​លាភ​សំណាង​ចេញ​ពី​ផ្ទះ។ បើ​ចង់​សម្អាត​ត្រូវ​សម្អាត​ឱ្យ​បាន​មុន​ថ្ងៃ​ចូល​​ឆ្នាំ​​ថ្មី និង យក​សម្ភារៈ​សម្អាត​ផ្សេងៗ​ទុក​ឱ្យ​អស់។ ចាប់​ពី​ថ្ងៃ​ទី​ពីរ​ឡើង​ទៅ​ អាច​បោស​​សម្អាត​បាន​តែ​ត្រូវ​បោស​ពី​មាត់​ទ្វារ​ចូល​ទៅ​ក្នុង ហើយ​ប្រមូល​ផ្ដុំ​ទុក​នៅ​ជ្រុង​ណា​មួយ​ក្នុង​ផ្ទះ​ដោយ​មិន​ទាន់​យក​ទៅ​បោះ​ចោល​ទេ រហូត​ដល់​ថ្ងៃ​ទី​៥។ ២. ហាម​កក់​សក់៖ ប្រៀប​ដូច​ជា​ការ​លាង​ជម្រះ​លាភ​សំណាង​ចេញ​។ ៣. ហាម​និយាយ​គ្រោតគ្រាត៖ ពាក្យ​សម្ដី​អាក្រក់​ មិន​ពីរោះ​ស្ដាប់​ ឬ​ក៏​រឿង​ខ្មោច​ មិន​គួរ​និយាយ​ឡើយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ ត្រូវ​និយាយ​តែ​ពាក្យ​ណា​ដែល​នាំ​មង្គល​ ដូច​ជា​ពាក្យ​ជូនពរ​ជា​ដើម។ ៤. ហាម​យំ​យែក​៖ រឿង​សោក​សៅ យំយែក​ត្រូវ​បាន​ហាម​ប្រាម សូម្បី​តែ​កូន​ក្មេង​គួរ​តែ​លួង​ពួក​គេ ឱ្យ​ពួក​គេ​ស​ប្បា​យ​ចិត្ត​ បើ​ពុំនោះ​ទេ​គេ​ជឿ​ថា​នឹង​ជួប​រឿង​សោក​សៅ​ពេញ​មួយ​ឆ្នាំ។ ៥. ហាម​ប្រើ​វត្ថុ​មុត​៖ កន្ត្រៃ​ កាំបិត ជា​ដើម​មិន​គួរ​ប្រើ​ទេ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ ព្រោះ​វា​តំណាង​ឱ្យ​ឧបករណ៍​ផ្ដាច់​លាភ​សំ​ណា​ង​​ឆ្នាំ​ថ្មី។  ៦. ហាម​ទទួល​ភ្ញៀវ​ក្នុង​បន្ទប់​គេង៖ ព្រោះ​រឿង​អាក្រក់​ឧបទ្រព​ចង្រៃ​អាច​ឆ្លៀត​ឱកាស​មក​ជាមួយ។ បើ​ទោះ​ជា​ឈឺ​ ក៏​​គួរ​ចេញ​ពី​បន្ទប់​គេង​មក​បន្ទប់​ទទួល​ភ្ញៀវ​ដែរ។ ៧. ហាម​ខ្ចី​លុយ​គេ ហាម​​ឱ្យ​គេ​ខ្ចី​លុយ៖ មិន​ដូច្នេះ​ទេ នឹង​ត្រូវ​មាន​ការ​ខ្ចី​គេ​ ឬ ត្រូវ​គេ​ខ្ចី​ពេញ​មួយ​ឆ្នាំ។ ​​ ៨. ហាម​ធ្វើ​ឱ្យ​ធ្លាក់​បែក​របស់៖ ព្រោះ​វា​តំណាង​ឱ្យ​រឿង​អាក្រក់ ប៉ុន្តែ​ប្រើ​ជ្រុល​ធ្វើ​ឱ្យ​បែក​ដោយ​អចេតនា​ត្រូវ​និ​យា​យ​​ថា «សូម​ឱ្យ​មាន​សំណាង​ល្អ»។ ៩. ហាម​សម្លាប់​សត្វ៖ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ការ​សម្លាប់​សត្វ​ដូច​ជា​មាន់​ទា ដើម្បី​សែន​ព្រេន​ត្រូវ​តែ​ផ្អាក​សិន​ ព្រោះ​នាំ​សំណាង​អាក្រក់។ ១០. ហាម​ស្លៀក​ស […]