តំបន់សេដ្ឋកិច្ច​​ ពិសេសភ្នំពេញ គឺជាជម្រើស គួរឱ្យទាក់ទាញ សម្រាប់វិនិយោគិន បរទេស

ភ្នំពេញ៖ លោកស្រី Deepa Hingorani អនុប្រធាននៃមូលនិធិវិនិយោគសម្រាប់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីខាងត្បូង បានទៅទស្សនានៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញដើម្បី វាយតម្លៃគម្រោងដែលមានសក្តានុពលក្នុងឧស្សាហកម្មនេះ។

លោកស្រី Deepa Hingorani និយាយថា "ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង នៅក្នុងបទប្បញ្ញត្តិទាក់ទងនឹងការវិនិយោគបរទេស ហើយនេះជាការទាក់ទាញ សម្រាប់វិនិយោគិនបរទេស។ ប្រទេសនេះអាចមានសក្តានុពលទីផ្សារមានកំណត់ប៉ុន្តែមានធនធានធម្មជាតិដែលអាច ធ្វើដំណើរការផលិតនៅក្នុងប្រទេសហើយនាំចេញ ទៅក្រៅព្រមទាំងមានកម្លាំងការងារជាច្រើនក្រៃលែង»។

លោកស្រីបានឱ្យដឹងថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺជាជម្រើសគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនបរទេសក្នុងការបង្កើត ទីតាំងនៅក្នុងប្រទេសនេះ។ ទីតាំងទូលំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធល្អព្រមជាមួយវត្តមាននៃ ការិយាល័យនាយកដ្ឋាន រដ្ឋាភិបាលដែលពាក់ព័ន្ធ ដែលជួយសម្រួល ដល់ដំណើរការបង្កើត រួមបញ្ចូលទាំង ការអនុម័តនានា, ការជ្រើសរើសកម្លាំងពលកម្ម ដឹកជញ្ជូនទំនិញក្នុងនិងចេញពីតំបន់។ តំបន់សេដ្ឋកិច្ចពិសេស ក៏បានផ្តល់នូវ  ទឹកស្អាត និងការ បម្រុងទុកអគ្គិសនីបានយ៉ាងល្អ"។ ចាប់តាំងពីការបង្កើតនៅក្នុងឆ្នាំ 1967 IFU នេះបានចូលរួមក្នុងគម្រោងចំនួន 115 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងដែល មានសក្តានុពលមួយបន្ថែមទៀតគឺ បំពង់បង្ហូរប្រេង សម្រាប់ប្រទេសកម្ពុជានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ លោកស្រី Hingorani បាននិយាយថា "យើងចង់រៀនអំពីបរិយាកាស វិនិយោគ និងច្បាប់នៅក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធសម្រាប់វិនិយោគិន បរទេសដូចជា IFU។ បច្ចុប្បន្ន IFU កំពុងវាយតម្លៃ ពីគម្រោងមួយនៅក្នុងប្រទេស កម្ពុជា ដែលអាចនឹងមានទីតាំងស្ថិតនៅក្នុង តំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ"។

លោក Stephen Evans អ្នកតំណាងនៃតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញភីអិលស៊ីបានថ្លែងថា «យើងរីករាយក្នុងការស្វាគមន៍តំណាងមកពី IFU ថ្ងៃនេះ។យើងមាន មោទនភាពក្នុងការបង្ហាញក្រុមហ៊ុនរបស់យើង ជូនដល់លោកស្រី Hingorani និងដំណើរទស្សនកិច្ចមកកាន់ តំបន់ សេដ្ឋកិច្ចពិសេសផ្ទាល់»។ IFU ជាអង្គការ ដាណឺម៉ាកដែលមានកេរ្តិ៍ឈ្មោះ និងមានប្រតិបត្ដិការនៅទូទាំងពិភព ហើយយើងរីករាយ ណាស់ក្នុងការជួប និងបង្កើតទំនាក់ទំនងអាជីវកម្មនាពេលអនាគត"។

លោកបន្តថា គោលបំណង IFU គឺដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច នៅក្នុងប្រទេសកំពុងអភិវឌ្ឍដោយ សហការជាមួយ អង្គការពាណិជ្ជកម្ម និងឧស្សាហកម្មដាណឺម៉ាក។ ជាមួយប្រទេសកម្ពុជានាបច្ចុប្បន្ននេះបានក្លាយជា គោលដៅវិនិយោគ សំខាន់សម្រាប់ ក្រុមហ៊ុន អន្តរជាតិជាច្រើន។ ជាមួយនឹងប្រតិបត្តិការស្តង់ដារ នៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាជម្រើសដ៏ប្រសើរ សម្រាប់សក្តានុពល នៃការវិនិយោគនេះ៕

តំបន់សេដ្ឋកិច្ច​​ ពិសេសភ្នំពេញ គឺជាជម្រើស គួរឱ្យទាក់ទាញ សម្រាប់វិនិយោគិន បរទេស