សិស្ស​ស្រី​ម្នាក់ ​ត្រូវ​រថយន្ត​កូរ៉េ​បុក​ពេញទំហឹង របួស​ប្រេះ​លលាដ៍ក្បាល​ធ្ងន់

ខេត្ត​ប៉ៃលិន ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ ​រវាង​រថយន្ត​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​សិស្ស​ស្រី​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត លុះ​ពិនិត្យ​ឃើញ​ថា បាន​ប្រេះលលា​ដ៏​ក្បាល ក៏​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខេត្តបាត់ដំបង​វិញ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៦ ស្ថិត​នៅ​មុខ​វិទ្យាល័យ​ហ៊ុន សែន​ក្រុង​ទេពនិម្មិត ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ផ​ន រ៉ា​ផាត់ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​វ៉ៅ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន រង​របួស​ប្រេះ​លលា​ដ៏​ក្បាល​ធ្ងន់ ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​ប៉ៃលិន 1C-0302 ខូចខាត​មធ្យម ។ ចំណែក​អ្នក​បើក​រថយន្ត​ឈ្មោះ​ឡោ ឆេ​ង​តេ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​លក់ដូរ រស់នៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បើក​រថ​យន្ត​កូរ៉េ​​ចំណុះ​១​តោន​កន្លះ ពណ៌​.​ស ពាក់​ស្លាក​លេខ 2B-0633 អត់​មាន​ខូចខាត ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ សិស្សសាលា​ស្រី​ខាងលើ​ជិះ​ម៉ូតូ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដើម្បី​ទៅ​ក្នុង​សាលា ស្រាប់​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បី ក៏​មាន​រថយន្ត​កូរ៉េ​១​គ្រឿង​បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​បញ្ច្រាស​គ្នា​) ជាមួយ​ម៉ូតូ លុះដល់​ចំណុច​ផ្លូវ​នោះ​ រថយន្ត​អត់​បន្ថយល្បឿន ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ក្មេង​ស្រី​រង​គ្រោះ​ ពេញទំហឹង​តែ​ម្តង ។

សិស្ស​ស្រី​ម្នាក់ ​ត្រូវ​រថយន្ត​កូរ៉េ​បុក​ពេញទំហឹង របួស​ប្រេះ​លលាដ៍ក្បាល​ធ្ងន់
សិស្ស​ស្រី​ម្នាក់ ​ត្រូវ​រថយន្ត​កូរ៉េ​បុក​ពេញទំហឹង របួស​ប្រេះ​លលាដ៍ក្បាល​ធ្ងន់
សិស្ស​ស្រី​ម្នាក់ ​ត្រូវ​រថយន្ត​កូរ៉េ​បុក​ពេញទំហឹង របួស​ប្រេះ​លលាដ៍ក្បាល​ធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត