លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ កំពុង​ការពារ​មន្ត្រី​កាំកុងត្រូល ខិលខូច​នៅតាម​ច្រកព្រំដែន​យ៉ាង​គឃ្លើន​

​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែលមាន​កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ​បានប្រកាសថា ប្រជាពលរដ្ឋ​ដែលមាន​អង្ករ​ប្លា​ស្ទិ​ក និង​ទឹក​ស៊ុប​គុយទាវ នាំចូល​ពី​ប្រទេស​យួន​សូម​យកមក​លក់​ឲ្យ​លោក ហើយ​លោក​នឹង​ផ្ដល់​តម្លៃ​ថ្លៃ​ជាង​ទិញ​ចូល​គុណ​នឹង​២​។ ការប្រកាស​របស់លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បែបនេះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ កំពុង​ការពារ​មន្ត្រី​កាំកុងត្រូល ខិលខូច​នៅតាម​ច្រកព្រំដែន​ដែល​បើកដៃ​ឲ្យ​ឈ្មួញ​ទុច្ចរិត​នាំចូល ទឹក​ស៊ុប អង្ករ​ប្លា​ស្ទិ​ក ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​យកមក​ចែកចាយ​ក្នុងប្រទេស​កម្ពុជា​ដោយ​ខ្វះ​ការពិចារណា​។

ប្រជាពលរដ្ឋ​ទូទៅ​បាន​លើកឡើងថា ករណី​ឈ្មួញ​នាំចូល​ទឹក​ស៊ុប និង​អង្ករ​ប្លា​ស្ទិ​ក ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​ពី​ប្រទេស​យួន​ចូល​ស្រុក​ខ្មែរ​តាម​ច្រក​ព្រែក​ចាក ខេត្តកំពត និង​ច្រក​បាវិត ខេត្តស្វាយរៀង​ជាដើម គឺមាន​ការបើក​ដៃ​ពី​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកព្រំដែន​។ ដូច្នេះ​នៅពេល​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រកាស​ទិញ​អង្ករ​ប្លា​ស្ទិ​ក និង​ទឹក​ស៊ុប ក្នុងតម្លៃ​ទ្វេ​ជា​ពីរ គឺជា​ការលើកទឹកចិត្ត​ឲ្យ​មន្ត្រី​កាំកុងត្រូល​ទាំងនោះ​ធ្វើ​អ្វី​តាម​ទំនើងចិត្ត​របស់ខ្លួន​។ ជាក់ស្តែង​ទឹក​ស៊ុប​ដែល​នាំចូល​តាម​ច្រក​ព្រែក​ចាក ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចទៅហើយ ប៉ុន្តែ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បែរជា​អះអាងថា​គ្មាន​ទៅវិញ​។ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ មិនដែល​ចុះ​ពិនិត្យ​តាម​ហាង​លក់​ស៊ុប​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា ហាង​លក់​ស៊ុប​នៅក្បែរ​សង្កាត់​ទឹកល្អក់​៣​នោះឡើយ​។

ថ្មីៗ​នេះ​ករណី​ឈ្មួញ​នាំចូល​ទឹក​ស៊ុប​ពី​ស្រុក​យួន​តាម​ច្រក​ព្រែក​ចាក និង​នាំចូល​សាច់គោ សាច់ជ្រូក​រាប់​តោន ព្រមទាំង​មេ​តា​ណុល​រាប់ពាន់​លីត្រ​តាម​ច្រក​បាវិត ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ក៏​ប៉​ន្តែ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ក្នុងនាម​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម មិន​ចាត់វិធានការ​លើ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ទាំង​២​នេះឡើយ​។ ផ្ទុយទៅវិញ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ​បែរជា​លើកទឹកចិត្ត​ឲ្យ​អ្នកមាន​អង្ករ​ប្លា​ស្ទិ​ក និង​ទឹក​ស៊ុប​ពី​ស្រុក​យួន​យកទៅលក់​ឲ្យ​ខ្លួន​ក្នុងតម្លៃ​គុណ​នឹង​២​ទៅវិញ​។ ទង្វើ​របស់លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ គឺជា​ការលើកទឹកចិត្ត​ឲ្យ​មន្ត្រី​កាំកុងត្រូល​តាម​ច្រកព្រំដែន បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខូចគុណភាព ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី មក​លក់​ចែកចាយ​ក្នុងស្រុក​ខ្មែរ​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​កាន់តែខ្លាំង​ថែមទៀត​ជាមិនខាន​៕

12604764_223183241347519_2549365265667043150_o​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល 12541147_222028744796302_1958587943061409927_n 12573726_877339429053871_7880556150926909228_n