តើ​អាច​ការពារ​ «ស្នាម​សង្វារ​​» ​បានទេ សម្រាប់​ស្ត្រី​មានផ្ទៃ​ពោះ​?

Doliprane TVC

​តើ​អ្នកដឹង​ទេ​ថា​ស្ត្រី​ពពោះ​ច្រើនតែ​បាន​ត្រា​ប្រថាប់​ជាការ​បញ្ជាក់ថា ខ្លួន​មានកូន​តូច​គួរឱ្យ​ស្រឡាញ់​ហើយ ។ ត្រា​ប្រថាប់ ដែល​យើង​និយាយ​នៅទីនេះ គឺ​សំដៅ​ទៅលើ​ស្នាម​ស្បែក ឡើង​សង្វារ​នេះឯង​ជា​របស់​ដែល​ស្ត្រី​ស្អប់​បំផុត ។ ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​លើកដៃ​ឡើង​តវ៉ា​ថា ឃើញ​អ្នកជិតខាង​ផ្ទះ​មាន​ផ្ទៃពោះ​ដែរ ប៉ុន្តែ​មិនឃើញ​គេ មាន​ស្នាម​សង្វារ​លើ​ស្បែក​ឡើយ ។ សូមជម្រាបថា ស្ត្រី​ដែល​មិន​ឡើង​សង្វារ​នោះ​ជា​មនុស្ស​សំណាងល្អ​បំផុត ព្រោះ ៩០ ភាគរយ នៃ​ស្ត្រី​ពពោះ សុទ្ធ​តែមាន​ស្នាម​ត្រា​ប្រថាប់​នេះ​ទាំងអស់ ។

*​ហេតុអ្វី​បានជា​ឡើង​សង្វារ​
​ដោយសារ​រាងកាយ​របស់​ស្ត្រី​រីកធំឡើងៗ​ដើម្បី​ទទួល​ការលូតលាស់ របស់​កូន​ក្នុង​ផ្ទៃ ហើយ​វា​មិនមែន​រីក​ដោយ​សន្សឹមៗ​ទេ ប៉ុន្តែ​វា​រីក​យ៉ាង​រហ័ស ជាហេតុ​ធ្វើឱ្យ​សរសៃ​ប្រូតេអ៊ីន​ក្រោម​ស្បែក​រហែក​ដាច់​ធ្វើឱ្យ​កើត​ស្នាម​សង្វារ​យ៉ាងច្បាស់ ។

តើ​អាច​ការពារ​ «ស្នាម​សង្វារ​​» ​បានទេ សម្រាប់​ស្ត្រី​មានផ្ទៃ​ពោះ​?

*​ស្នាម​សង្វារ​ចម្រុះ​ពណ៌​
​យើង​ច្រើនតែ​ឃើញ​ស្នាម​សង្វារ​ភាគច្រើន​ត្រង់​បរិវេណ​ក្បាលពោះ ដើមទ្រូង ត្រគាក ភ្លៅ និង កំភួនជើង ដែល​យើង​ធ្លាប់​ឃើញថា​ស្នាម​សង្វារ​នោះ​មានការ​ប្រែ​ពណ៌ ពោលគឺ​ប្រសិនបើ​វា​កើត​ថ្មីៗ​វា​នឹងមាន​ពណ៌​ជម្ពូ បន្ទាប់មក​នឹង​ប្រែ​ពណ៌​ជា​ពណ៌​ត្នោត ក្រហម ពណ៌​ស្វាយ និង ពណ៌​ស្ករ ចាស់​តាម​លំដាប់លំដោយ ។ បែបនេះ​ហៅថា​ស្នាម​សង្វារ​ថ្មីៗ ។ លុះ ច្រើន​ថ្ងៃ​ទៅ​វា​នឹង​ក្លាយជា​ពណ៌​ស​ស្លេក​ហៅថា​ស្នាម​សង្វារ​ចាស់​ដែល​ពិបាក​ព្យាបាល​ជាង ។

*​ទំនាយ​ត្រា​ប្រថាប់​
​មិនមែនជា​ការងាយស្រួល​ទេ​ដែល​អាចឱ្យ​យើង​ដឹងថា​ស្នាម​សង្វារ​នឹង​កើតឡើង​ត្រង់ណា ? កើតឡើង​ពេលណា ? ប៉ុន្តែ​មាន​ដំរួយ​មួយចំនួន​ដែល​អាចជួយ​បញ្ជាក់បាន​ថា ស្ត្រី​ជា​ម្តាយ​ប្រឈម​នឹង​ការកើត​ស្នាម​សង្វារ​ច្រើនជាង​ស្ត្រី​ដទៃ ឬ​អត់​រួមមាន ៖

តើ​អាច​ការពារ​ «ស្នាម​សង្វារ​​» ​បានទេ សម្រាប់​ស្ត្រី​មានផ្ទៃ​ពោះ​?

-​តំណពូជ​
​ឆ្លងតាម​ការស្រាវជ្រាវ​មួយ​គេ​បាន​រកឃើញថា ហ្សែ​ន​មាន​ចំណែក​ពាក់ព័ន្ធ​ខ្លាំងណាស់ ពោល​បើ​ស្ត្រី​ជា​ម្តាយ ឬ បងស្រី​របស់ខ្លួន​មាន​កើត​ស្នាម​សង្វារ​ពេល​ពពោះ នោះ​ខ្លួនឯង​ក៏មាន​ទំនោរ​នឹង​កើត​ស្នាម​សង្វារ​ដែរ ។

-​ស្បែក​រីក​ខ្លាំង​
​ដោយសារតែ​ទម្ងន់​ខ្លួន​កើតឡើង​យ៉ាង​រហ័ស​កូន​ក្នុង​ផ្ទៃ​ជា​កូនភ្លោះ កូន​ក្នុង​ផ្ទៃ​ខ្លួន​ធំ និង មាន​ទឹកភ្លោះ​ច្រើនពេក ។ កត្តា​ទាំងអស់នោះ​សុទ្ធតែជា​ភ្នាក់ងារ​ភ្ញោ​ច​ឱ្យ​កើត​ស្នាម​សង្វារ​កាន់តែ​ខ្ពស់ ។

តើ​អាច​ការពារ​ «ស្នាម​សង្វារ​​» ​បានទេ សម្រាប់​ស្ត្រី​មានផ្ទៃ​ពោះ​?

*​តើ​អាច​ការពារ​ស្នាម​សង្វារ​បានទេ ?
​ដំណឹង​អាក្រក់​គឺ​យើង​មិនអាច​បញ្ជៀ​ស​ដំណើរ​កើត​ស្នាម​សង្វារ​នេះ​បានឡើយ ។ ប៉ុន្តែ​ក៏មាន​វិធី​សម្រាល​បាន​ខ្លះ​ដូចខាងក្រោម​នេះ ៖
-​រក្សា​ទម្ងន់​ខ្លួន​នៅ​ថេរ​
​បើ​ទម្ងន់​ឡើង​ឱ្យ​វា​ឡើង​ដោយ​សន្សឹមៗ​អាចជួយ​ខ្លះ ។

-​មិន​បណ្តោយឱ្យ​ស្បែក​ស្ងួត​ខ្លាំងពេក​
​គួរតែ​លាប​ឡេ​បំប៉ន​ស្បែក​ដើម្បីឱ្យ​ស្បែក​មាន​សំណើម និង កាត់បន្ថយ​អាការ​រមាស់ យក​ល្អ​កុំ​ងូតទឹក​ក្តៅ ព្រោះ​វា​ជា​មូល​ហេតុដែល​ធ្វើឱ្យ​ស្បែក​ស្ងួត ។
-​ទទួលទាន​អាហារ​ដែលមាន​វីតាមីន C
​ចំណែកឯ​ដំណឹង​ល្អ​គឺ​ស្នាម​សង្វារ​នេះ​នឹង​រលុប​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង ក្រោយពី​សម្រាល​បាន ៦-១២ សបា្តហ៍ ប៉ុន្តែ​ប្រសិនបើ​ស្នាម​សង្វារ​នោះ មិនបាន​ប្រសើរ​ទេ គឺ​ត្រូវ​ពឹង​គ្រូពេទ្យ​ស្បែក​ឱ្យជួយ​ព្យាបាល​ហើយ ៕ ឆាន់​-​ចំ​រ៉ា

តើ​អាច​ការពារ​ «ស្នាម​សង្វារ​​» ​បានទេ សម្រាប់​ស្ត្រី​មានផ្ទៃ​ពោះ​?