អតីតនិស្សិត នីតិសាស្ត្រ​ ជំនាន់ទី​១ ជួបគ្នាលើកដំបូង ក្រោយបែកគ្នា ​រយៈពេល១៩ឆ្នាំ​

ភ្នំពេញ៖ អតីតនិស្សិតនីតិសាស្ត្រ ជំនាន់ទី១ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានធ្វើពិធីជួបជុំគ្នាជាលើកដំបូង ក្រោយបែកគ្នា១៩ឆ្នាំ កាលពីរាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាត្រើយម្ខាង ។ រាប់ពីឆ្នាំ១៩៩២ វាមានរយៈពេល១៩ឆ្នាំហើយ ដែលអតីតនិស្សិតនីតិសាស្ត្រជំនាន់ទី១ បានជួបគ្នា ជាលើកដំបូង ក្រោមបរិយាកាសដ៏សប្បាយ រីករាយបំផុត ដែលមិនធ្លាប់មានពីមុនមក ដោយមានអតីតនិស្សិតជាង១០០នាក់ ដែលមានមុខងារធំៗ ក្នុងរដ្ឋាភិបាល និងស្ថាប័នឯកជន។

លោក វ៉ាន់ ថាន់ពៅដារា បច្ចុប្បន្នជាមេធាវី និងអតីតនិស្សិត សាកលវិទ្យាល័យខាងលើ បានប្រាប់ឲ្យដឹងថា «នេះជាលើកទី១ ហើយដែលអតីតនិស្សិតជំនាន់ទី១ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច បានធ្វើការជួបជុំគ្នាជាលើកដំបូង បន្ទាប់ពីបែកគ្នារយៈពេល១៩ឆ្នាំ ហើយក៏ជាពេលវេលាដ៏ សប្បាយរីករាយបំផុត ដោយនឹកស្មានមិនដល់ថា បានជួបជុំគ្នាយ៉ាងនេះ» ។

អតីតនិស្សិត ខាងលើបានថ្លែងបន្តថា «កម្មវិធីនេះដែរ ក្រោមការផ្តួចផ្តើមពីអតីតនិស្សិត ក្នុងនោះមានលោក ហៀង សុភក្តិ លោក វេង សុធី លោក ឈន សុភាព និងអតីតនិស្សិតជាច្រើនរូបទៀត» ។

លោក វ៉ាន់ ថាន់ពៅដារា ក៏បានបន្ថែមទៀតថា «នេះជាលើកទី១មែនពិត តែយើងនិងគ្រោងបង្កើតកម្មវិធីនេះ នៅឆ្នាំៗក្រោយទៀត ហើយថវិកាដែលនៅសល់ពីកម្ម វិធីនេះ យើងនឹងយកទៅជូនមិត្តិភក្តិ ដែលកំពុងជួបភាពលំបាក» ។

លោក គួយ ធន់ណា បច្ចុប្បន្នជាមេធាវី បានប្រាប់ឲ្យដឹងថា «នេះជាលើកទី១ ដែលនិស្សិតច្បាប់ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានជួបជុំមិត្តភក្តិ បែកគ្នាតាំងពីឆ្នាំ ១៩៩២ ហើយពេលនេះយើងជានិស្សិត ទាំងអស់គ្នាបានផ្តួចផ្តើមកម្មវិធី ដើម្បីជួបជុំមិត្តរួមជំនាន់ ដែលបានបែកគ្នារយៈពេល១៩ឆ្នាំ ធ្វើឲ្យខ្ញុំរីករាយ ជាការបង្ហានូវសាមគ្គីភាព និងសូមឲ្យកម្មវិធីនេះធ្វើឡើង លើកក្រោយៗ ទៀត» ។

លោក ឈន សុភាព អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា «នេះជាកម្មវិធីប្រកបដោយក្តីសោមនស្សសប្បាយរីករាយបំផុត ដែលយើងបានជួបគ្នាលើកដំបូង ក្រោយបែកគ្នា១៩ឆ្នាំ  ដោយមិត្តភក្តិខ្លះបានទៅធ្វើជាបុគ្គលិកឯកជន និងអ្នកខ្លះទៀតមានឋានៈក្នុងជួររដ្ឋាភិបាល ហើយក៏សោកស្តាយផងដែរ សម្រាប់មិត្តភក្តិមួយចំនួនទៀត មិនមានវត្តមាន ព្រោះតែអ្នកខ្លះបានដូរលេខទូរស័ព្ទជាច្រើនលើក ដែលមិនអាចទំនាក់ទំនងបាន» ។

លោកបានថ្លែងបន្តថា «សម្រាប់ថវិកាដែល នៅសេសសល់ ពីកម្មវិធីជួបជុំនេះ នឹងយកទៅជួយដល់មន្ទីរពេទ្យគន្ធរបុប្ជា ឬ មិត្តភក្តិដែលកំពុងជួបភាពលំបាកក្នុងជីវភាពគ្រួសារ» ៕