ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ គម្រោង​អគារ​ខុន​ដូ​លំដាប់​ផ្កាយ​5 The Penthouse Residence បាន​បើក​សម្ពោធ​លក់​ជា​ផ្លូវការ ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ក្រោម​ការ​អញ្ជើញ​ជា​កិត្តិយស​ពី​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​, លោក​ឧកញ៉ា លី ហុង អគ្គនាយក​នៃ​គម្រោង​The Penthonse Residence រួម​និង​ភ្ញៀវ​កិត្តិយស​ច្រើន​ផ្សេង​ទៀត ។

លោក​ឧកញ៉ា​លី ហុង អគ្គនាយក​នៃ​គម្រោង The Penthouse Residence មាន​ប្រសាសន៍​ថា «The Rnthouse Residence» គឺជា​អគារ​លំនៅ​ឋាន​លំដាប់​ផ្កាយ​5​មុនគេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បង្កើត​ឡើង​ក្រោម​ការ​ចូលរួម​សហការ​រវាង​អ្នក​វិនិយោគ ក្នុង​ប្រទេស និង​ក្រៅប្រទេស ។