គ្រូពេទ្យ​ចិន​រកឃើញ​តេន​ញ៉ា ៦,២ ម៉ែត្រ ​ក្នុង​ពោះ​អ្នកជំងឺ​

Doliprane TVC

សូម​ប្រយ័ត្ន អ្នក​ចូលចិត្ត​សាច់​ឆៅ ! គ្រូពេទ្យ​ចិន​រកឃើញ​តេន​ញ៉ា ៦,២ ម៉ែត្រ​ក្នុង​ពោះ​អ្នកជំងឺ​វេ​ប​សាយ south china morning post បាន​ផ្សាយ​ព័ត៌មាន​គួរឱ្យភ្ញាក់ផ្អើល​ថា វេជ្ជបណ្ឌិត ជៀន លី នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នា​មណ្ឌល​ហ៊ូ​ពើយ បាន​ជួបប្រទះ​តេន​ញ៉ា ប្រវែង ៦,២ ម៉ែត្រ ជា​ប្រភេទ​តេន​ញ៉ា​មាននៅ​ក្នុង​សាច់គោ Taenia saginata នៅក្នុង​ពោះវៀនតូច​អ្នកជំងឺ​ម្នាក់ ដែល​កើត​មកពី​ការហូប​សាច់​ឆៅ ។​

​លោក​វេជ្ជបណ្ឌិត ជៀន លី បាន​ពន្យល់ថា តេន​ញ៉ា​នេះ​តោង​ស្អិត​នៅក្នុង​ពោះវៀនតូច​របស់​មនុស្ស វា​រីកធំឡើង​រហូត​មាន​ប្រវែង​វែង​ដូច្នេះ ។​ ក្រោយពី​បាន​ព្យាបាល​យកចេញ​រយៈពេល ៣ ខែ​មក អ្នកជំងឺ​បាន​ធូរស្រាល ហូបចុក​បាន​ធម្មតា រហូត​ឡើង​ទម្ងន់​ឡើងវិញ ដែល​មុន​ព្យាបាល បុរស​អ្នកជំងឺ​ជនជាតិ​ចិន អាយុ ៣៨ ឆ្នាំ​រូបនេះ ជា​អ្នក​ចូលចិត្ត​បរិភោគ​សាច់​ឆៅ​យូរ​ឆ្នាំ​មកហើយ ហើយ​ចេះតែ​ឈឺ​ក្នុង​ពោះ​រយៈពេល ២ ឆ្នាំ ចេះតែ​ក្អួត និង ស្រក​ទម្ងន់​រហូត​, ឈឺ​ទ្រាំ​មិនបាន ក៏​ទៅ​ជួប​លោកគ្រូ​ពេទ្យ ។​

​លោក​វេជ្ជបណ្ឌិត ជៀន លី បាន​ដាស់តឿន​ដល់​អ្នក​ចូលចិត្ត​បរិភោគ​សាច់ជ្រូក​ឆៅ សាច់គោ​ឆៅ និង សាច់សត្វ​ផ្សេងៗ មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង cysticercus​គួរ​ជៀសវាង​ដែល​អាចជា​កន្លែង​លូតលាស់​នៃ​ជំពូក​បរាសិត ៕ សូរ្យ​រិ​ទ្ធ (​ភូចាត់កាន​)

  • គ្រូពេទ្យ​ចិន​រកឃើញ​តេន​ញ៉ា ៦,២ ម៉ែត្រ ​ក្នុង​ពោះ​អ្នកជំងឺ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/01/30  Category:ក្នុងស្រុក
Tags: