សិស្ស​ប្រុស​-​ស្រី​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត រង​ការ​រិះគន់​ថា វាយ​គ្នា​យ៉ាងអនាធិបតេយ្យរាល់ថ្ងៃ

ខេត្ត​​ប៉ៃលិន ៖ ​​​ស្ទើរ​តែ​​រាល់​ថ្ងៃ​​ទៅ​ហើយ ​​សិស្ស​​ប្រុស-ស្រី​ដែល​កំពុង​សិក្សា​រៀនសូត្រ​​ យកចំណេះ​វិជ្ជា​នៅ​ វិទ្យាល័យ​ហ៊ុន​ សែន​ ក្រុង​ទេពនិម្មិត បាន​ឈ្លោះ​​ទាស់​ទែង និង​វាយតប់​គ្នា​យ៉ាង​​អនាធិបតេយ្យ​ ដូច​គោ​ហ្វូង​ ដោយសារ​តែ​ពាក្យ​សម្តី​បន្តិចបន្តួច និង​ដណ្តើម​ស្រី​​ស្នេហ៍​រវាង​គ្នា​ និង​គ្នា ។

​​តែករណី​នេះ គេ​ហាក់ដូចជា​មិនឃើញ​មាន ​​លោកគ្រូ-អ្នកគ្រូ ឬ​អ្នក​គ្រប់គ្រង​សាលា​​ណា​ម្នាក់ ​​នៅ​ទីនោះ​​អើពើ​ហៅ​ពួក​​គេ និង​ឪពុក​ម្តាយ​​នាំ​ទៅ​អប់រំ​ ធ្វើ​កិច្ចសន្យា​​រាងចាល​ឡើយ​ ពោលគឺ​​បណ្តែតបណ្តោយ​ ឱ្យ​បង្ក​ភាព​​អសន្តិសុខ​ ក្នុង​បរិវេណ​សាលា​​កណ្តាល​ក្រុង បណ្តាល​​ឱ្យ​សិស្ស​ដ​​ទៃ​ទៀត ​មានការ​ភិតភ័យ​ មិន​ចង់ទៅ​រៀន​នោះ​ឡើយ ។

ជាក់ស្តែង ​កាលពី​វេ​លា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​មករា ​២០១៦ នេះ មាន​សិស្សសាលា​២​ក្រុម​ មានគ្នា​ជា​ង​១០​នាក់ បាន​វាយ​តប់​គ្នា បណ្តាល​ឱ្យ​បែកក្បាល​ហូរ​​ឈាម ដោយសារ​តែ​រឿង​ដណ្តើម​គ្នា​​ញ៉ែ​ស្រី នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ហ៊ុន​ សែន​ ក្រុង​ទេព​និម្មិត ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។ ជន​រង​គ្រោះ​ដែល​ត្រូវ​ភាគី​ម្ខាង​ទៀត យក​ខ្សែ​ក្រ​វាត់​​វាយ​របួស​នោះ ​ឈ្មោះ​ម៉ែ​ន សីលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ បែកក្បាល​ផ្នែក​ខាង​ឆ្វេង ជា​សិស្ស​រៀន​ថ្នាក់​ទី​១១C នៃ​វិទ្យាល័យ​ហ៊ុន​ សែន ក្រុង​ទេព​និម្មិត រស់នៅ​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

សិស្ស​ប្រុស​-​ស្រី​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត រង​ការ​រិះគន់​ថា វាយ​គ្នា​យ៉ាងអនាធិបតេយ្យរាល់ថ្ងៃ
សិស្ស​ប្រុស​-​ស្រី​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត រង​ការ​រិះគន់​ថា វាយ​គ្នា​យ៉ាងអនាធិបតេយ្យរាល់ថ្ងៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត