ក្នុង​១​ថ្ងៃ​សម្លឹងមើល​ស្ដន​ មនុស្ស​ស្រី ១០ នាទី នាំឲ្យសុខភាពល្អនិងអាយុវែង

ក្រុមអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ បានឲ្យដឹងថា ប្រសិនរាល់ថ្ងៃសម្លឹងមើល សុដន់ស្ត្រីក្នុងរយៈពេលប្រមាណ ១០ នាទី, បុរសៗ នឹងមានសុខភាពល្អជាង, និងបន្ថែមអាយុ ៥ ឆ្នាំទៀត ។
តាមការស្រាវជ្រាវអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ ត្រូវបានចុះផ្សាយលើទស្សនាវដ្តីវេជ្ជសាស្ត្រ New England (អង់គ្លេស),  ចំពោះបុរស ១០ នាទី សម្លឹងមើលសុដន់ស្ត្រីនឹងប្រហាក់ប្រហែល ៣០ នាទី ហាត់ អេរ៉ូប៊ិក ។ពួក អ្នកស្រាវជ្រាវដឹកនាំដោយបណ្ឌិត Karen Weatherby បានដំណើរការអង្កេតនៅបុរសមានសុខភាពល្អ ៥០០ នាក់ ក្នុងរយៈពេល ៥ ឆ្នាំ ។ ១/២ ក្នុងចំណោមអ្នកស្ម័គ្រចិត្តទាំងនោះ បានសម្លឹងមើលសុដន់ភរិយារបស់ខ្លួនរាល់ថ្ងៃ, ពាក់កណ្តាលទៀតមិនមើល ។ លទ្ធផលបង្ហាញថា បុរសបានមើលសុដន់រាល់ថ្ងៃ នឹងមានចង្វាក់បេះដូងស្ថិរភាពជាង និងសម្ពាធឈាមទាបជាង ។
"ភាពរំញោចផ្លូវភេទ ជាឱសថដ៏ល្អសម្រាប់បេះដូង និងធ្វើឲ្យប្រសើរឡើងបរិមាណចរាចរឈាម ។ ការស្រាវជ្រាវនេះ ក៏ឲ្យដឹងបន្ថែមថា បុរសសម្លឹងមើលសុដន់ស្ត្រីរាល់ថ្ងៃ នឹងកម្រជួបហានិភ័យស្ក្រូក និងខ្សោយបេះដូងជាង ប្រៀបនឹងអ្នកដទៃ ។ ប្រសិនអនុវត្តទៀងទាត់, បុរសអាចអូសបន្លាយអាយុថែម ៤ ទៅ ៥ ឆ្នាំ" ៕

ប្រភព ៖ rasmeinews.com

ក្នុង​១​ថ្ងៃ​សម្លឹងមើល​ស្ដន​ មនុស្ស​ស្រី ១០ នាទី នាំឲ្យសុខភាពល្អនិងអាយុវែង

ក្នុង​១​ថ្ងៃ​សម្លឹងមើល​ស្ដន​ មនុស្ស​ស្រី ១០ នាទី នាំឲ្យសុខភាពល្អនិងអាយុវែង

  • ក្នុង​១​ថ្ងៃ​សម្លឹងមើល​ស្ដន​ មនុស្ស​ស្រី ១០ នាទី នាំឲ្យសុខភាពល្អនិងអាយុវែង已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/01/30  Category:កំសាន្ត