វិធី​ធ្វើឲ្យ​ជីវិត​លើ​គ្រែ (​សិច​) កាន់តែ​ល្អប្រសើរ​ជាង​មុន​

តើជីវិតលើគ្រែរបស់អ្នក កំពុងតែមានបញ្ហា ឈឺចាប់ ឬបានស្រណុកសុខស្រួល?  តើអ្នកកំពុងតែព្រួយបារម្ភ ឬពិបាកចិត្ត នឹងបញ្ហាលគ្រែនេះដែរឬទេ? មិនថាអ្នកកំពុងឈឺចាប់ ឬស្រណុកសុខស្រួលប៉ុណ្ណានោះទេ អ្នកនៅតែអាចធ្វើឲ្យវា បានល្អប្រសើរជាងមុន តាមរយៈគន្លឹះ និងការណែនាំពីអ្នកជំនាញ ប្រចាំគេហទំព័រ www.health.com.kh យើងខ្ញុំ។ រឿងដំបូង និងដាច់ខាតត្រូវតែគិត គឺអំពីសុវត្ថិភាព នៅពេលរួមភេទ អ្នកប្រហែលជាចង់បន្ធូរអារម្មណ៍ និងគិតថាងាយស្រួល នៅពេលចង់ធ្វើការរួមភេទ ប៉ុន្តែ មុននឹងចាប់ផ្តើមរឿងលើគ្រែ អ្នកត្រូវគិតអំពីសុវត្ថិភាព។ ការរួមភេទដែលមានសុវត្ថិភាព នឹងធ្វើឲ្យអ្នកងាយស្រួលស្រើបស្រាល គ្មានបារម្ភ និងមានផាសុកភាព។ យ៉ាងណាមិញ មុនពេល រួមភេទ អ្នកគួរតែដឹងច្បាស់អំពីដៃគូរបស់អ្នក។ ចូរប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារជំងឺកាមរោគ មេរោគអេដស៍ និងការមានផ្ទៃពោះដែលមិនចង់បាន។ ស្រឡាញ់រាងកាយខ្លួនឯង ការមានអារម្មណ៍ល្អ និងមានទំនុកចិត្តទៅលើរូបរាងកាយរបស់អ្នក អាចកាត់បន្ថយការខ្មាស់អៀន និងបញ្ហានានាក្នុងពេលរួមភេទ។ ការពេញចិត្តនឹងខ្លួនឯង អាចធ្វើឲ្យបង្កើតកាយវិការ ឬលេងស្តាយ ដែលអ្នកចង់ ហើយងាយនឹងទទួលបានភាពសុខស្រួល។ ពិភាក្សាជាមួយនឹងដៃគូរបស់អ្នក ទំនាក់ទំនងមុននឹងរួមភេទ គឺជាកត្តាសំខាន់មួយទៀត ដែលនាំឲ្យជីវិតសិចអ្នក កាន់តែប្រសើរឡើង។ មុនពេលឡើងលើគ្រែ អ្នកគួរតែនិយាយគ្នាលេង ឬជជែកអំពីរឿងក្តៅសាច់លេងៗ ដូចជា អូនចង់យ៉ាងម៉េចខ្លះ? បើបងចង់បែបនេះល្អទេ? បង្ហាញអំពីចំណង់ និងអ្វីដែលអ្នកចង់បាន ចូរកុំខ្មាស់អៀនឲ្យសោះ ចំពោះរឿងលើគ្រែ ប្រសិនបើអ្នកត្រូវការ មិនថាពេលណា ឬកន្លែងណានោះទេ។ ការនិយាយអំពីអ្វីដែលចង់បាន ប្រាប់ទៅដៃគូរបស់អ្នក អាចធ្វើឲ្យអ្នកទាំងពីរកាន់តែពុះកញ្រោល ហើយដៃគូរបស់អ្នកប្រាកដជា ចាត់ចែងអ្វីគ្រប់យ៉ាង សម្រាប់អ្នកហើយ។ ផ្តោតសំខាន់ និងចាប់អារម្មណ៍លើដៃគូរបស់អ្នក ពេលខ្លះ ដៃគូរបស់អ្នកចង់ តែមិនហ៊ានហារមាត់ ដូច្នេះ អ្នកត្រូវចេះសង្កេត ហើយសម្រេចបំណងគេផង នោះលើកក្រោយ គេនឹងក្លាហានជាមិនខានឡើយ៕

អត្ថបទ ៖ ឈឹម សៅភារ៉ា

វិធី​ធ្វើឲ្យ​ជីវិត​លើ​គ្រែ (​សិច​) កាន់តែ​ល្អប្រសើរ​ជាង​មុន​