Toyota ប្រើកីឡាករ ស៊ូមូដើម្បី បង្អួតប្រព័ន្ធ សុវត្ថិភាព ឡាន Prius

ក្រុមហ៊ុនផលិតរថយន្តប្រទេស ជប៉ុនបានបង្កើតវីដេអូ ពាណិជ្ជកម្មថ្មី និងប្លែកមួយដោយប្រើប្រាស់កីឡាករ ស៊ូមូដើម្បីបង្អួតពីប្រព័ន្ធ សុវត្ថិភាពលើរថយន្ត Prius ជំនាន់ថ្មីរបស់ខ្លួន។

នៅក្នុងវីដេអូគេឃើញថា មានកីឡាករស៊ូមូចំនួនប្រាំពីររូប ធ្វើដំណើរថ្មើរជើងនៅក្នុងទីក្រុង Los Angeles ជាជួរដោយបានជួបប្រទះ នូវស្ថានការណ៍ជាច្រើន។ ក្រុមកីឡាករទាំងនោះហាក់មានបំពាក់ ប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន Toyota ដែលធ្វើឲ្យពួកគេអាចបញ្ចៀសបញ្ហា ពីស្ថានការណ៍ដែលជួបប្រទះបាន។

Toyota ប្រើកីឡាករ ស៊ូមូដើម្បី បង្អួតប្រព័ន្ធ សុវត្ថិភាព ឡាន Prius

អត្ថន័យនៃវីដេអូនេះគឺគេចង់ប្រៀបក្រុមកីឡាករស៊ូមូទៅនឹងរថយន្ត Prius ជំនាន់ថ្មីឆ្នាំ២០១៦ ដែលជាម៉ូដែល Prius ដំបូងគេមានបំពាក់នូវ ប្រព័ន្ធសុវត្ថិភាព ពិសេសរបស់ក្រុមហ៊ុន Toyota៕

ប្រភព៖ សប្បាយ