បេសកកម្ម យានអវកាស ក្រោយរបស់ណាសា អាចធ្វើដំណើរ ទៅកាន់ដែនទឹកកក យក្សមួយ

ក្រុមអ្នកវិទ្យាសាស្រ្ត របស់ភ្នាក់ងារអវកាសណាសា បាននិយាយថា ពួកនឹងបញ្ចូនយានអវកាស មួយដើម្បីទៅរុករកភពអ៊ុយរ៉ានុស និង ភពណិបទូន ព្រមទាំងមហាសមុទ្រដទៃ ទៀតនៃព្រះច័ន្ទរបស់ភពទាំងនោះ ផងដែរ។

កាលពី ២៦ឆ្នាំមុនភ្នាក់ងារអវកាសណាសា បានបញ្ចូនយានមួយដើម្បីទៅរុករកនៅភពណិបទូន ដោយប្រើប្រាស់យាន Voyager 2។ បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្រ្តក៏មានគំរោងមួយទៀត ដើម្បីបញ្ចូនយានទៅកាន់ភពនេះម្តងទៀតសម្រាប់ធ្វើការសិក្សាស្រាវជ្រាវបន្ថែម។

ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា បេសកកម្មយានរុករកលើកក្រោយនេះ នឹងត្រូវចំនាយថវិការអស់ជិត ២ ពាន់លានដុល្លាសហរដ្ឋអាមេរិក ដោយត្រូវបានចូលរួមសហការដោយយានរុករក ៣ គ្រឿងដូចជា យាន Cassini, Galileo, និងយាន Voyager។

ជាមួយគ្នានេះដែរ ការបង្ហោះយានទៅកាន់ភពណិបទូននេះ ត្រូវពឹងផ្អែកលើដែនទំនាញរបស់ភពព្រហស្បតិ៍ និង ភពសៅរ៍ ដោយគំរោងបេសកកម្មនេះ នឹងត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៥ រហូតដល់ឆ្នាំ ២០២០។ ជាក់ស្តែង ដែនទំនាញរបស់ភពព្រហស្បតិ៍ និងភពសៅរ៍ អាចធ្វើឲ្យយានធ្វើដំណើរបានលឿនជាងមុន។

ដោយឡែក ព្រះច័ន្ទរបស់ភពណិបទូនមានឈ្មោះ ត្រាយតុន ដែលមានទំហំប៉ុនព្រះច័ន្ទរបស់ភពផែនដី ក៏ប៉ុន្តែវាមានបំពង់ផ្សែងមួយចេញពីភ្នំភ្លើងទឹកកក ដែលតែងតែផ្ទុះចេញនូវសារធាតុអ៊ីដ្រូហ្សែននៅលើផ្ទៃភពរបស់វា។ ចំណែកឯ ភពអ៊ុយរ៉ាណូស មានព្រះច័ន្ទធំៗ ៥ ដែលពួកវាត្រូវបានចាត់ទុកថាជាភពដាច់ស្រយ៉ាល។

គួរបញ្ជាក់ដែរថា បេសកកម្ម ជូណូរបស់ភ្នាក់ងារអវកាសណាសា បច្ចុប្បន្ន ត្រូវបានបញ្ចូនទៅសិក្សាអំពីបរិយាកាសរបស់ភពព្រហស្បតិ៍ ដែលនឹងត្រូវបានបញ្ចប់នៅក្នុងឆ្នាំ ២០១៨។ ចំណែកឯ បេសកកម្ម Cassini នៅភពសៅរ៍ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរំពឹងទុកថា នឹងឈប់ដំណើរការដោយសារអស់ប្រេងឥន្ធនៈនៅក្នុងឆ្នាំ ២០១៧៕

បេសកកម្ម យានអវកាស ក្រោយរបស់ណាសា អាចធ្វើដំណើរ ទៅកាន់ដែនទឹកកក យក្សមួយ