រញ្ជួយដីកម្រិត៧,០រិចទ័រ វាយប្រហារនៅឧបទ្វីប Kamchatka

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ថា គ្រោះរញ្ជួយដីកម្រិត៧,០រិចទ័រ បានវាយប្រហារមកលើឧបទ្វីប Kamchatka ។

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) បានឲ្យដឹងថា នៅម៉ោងប្រមាណ១១និង២៥នាទី ម៉ោងក្នុងតំបន់ មានករណីរញ្ជួយដីមួយ បានកើតឡើងក្នុងកម្រិត ៧,០ រិចទ័រ នៅឧបទ្វីប Kamchatka ។

មជ្ឈមណ្ឌលខាងលើ បានបញ្ជាក់ថា តាមការត្រួតពិនិត្យ រយៈទទឹងនៃភាគខាងជើង  មាន៥៤ដឺក្រេ និងរយៈបណ្តោយខាងកើត មាន១៥៨.៦ដឺក្រេ ដែលមានជម្រៅ ប្រមាណ ១៦០ គីឡូម៉ែត្រ ៕