USGS៖ គ្រោះរញ្ជួយដីកម្រិតខ្លាំង៧រិចទ័រ វាយប្រហារភាគខាងកើតរុស្ស៊ី

រ៉យទ័រ៖ ទីភ្នាក់ងារស្ទង់ទិន្នន័យភូមិសាស្ត្រ សហរដ្ឋអាមេរិក ហៅកាត់(USGS បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ ស្ថិតនៅភាគខាងកើតប្រទេសរុស្ស៊ី មានករណីរញ្ជួយដីដ៏ខ្លាំងមួយក្នុងកម្រិត៧រិចទ័រ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ថា តាមការបញ្ជាក់ពី USGS បានឲ្យដឹងថា កម្រិតរញ្ជួយខ្លាំងមានរយៈចម្ងាយ១០៩គីឡូម៉ែត្រ ភាគខាងជើង Petropavlovsk-Kamchatskiy ហើយជម្រៅរបស់វាអាចរហូតដល់១៥៣គីឡូម៉ែត្រ ។

មិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីគ្រោះថ្នាក់បង្កការស្លាប់ និងខូចខាតអស់ប៉ុន្មាន នៅឡើយទេ ៕