ជនមិនស្គាល់អត្តសញ្ញាណ គ្រវែងគ្រាប់បែក នៅក្រៅគេហដ្ឋាន ទីប្រឹក្សាជាន់ខ្ពស់ នាយករដ្ឋមន្ត្រីក្រិច

អាតែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ថា មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុមបានពាក់ម៉ាស់ និងបិទមុខ ជាមួយនឹងគ្រាប់បែកគ្រវែង នៅខាងក្រៅគេហដ្ឋានទីប្រឹក្សាជាន់ខ្ពស់នាយករដ្ឋមន្ត្រីក្រិច នៅថ្ងៃសៅរ៍នេះ បង្កឲ្យមានការខូចខាតកន្លែងខ្លះ តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសឡើយ ។

មន្ត្រីប៉ូលិស បានបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់បែក បានធ្វើឡើងនៅខាងក្រៅគេហដ្ឋានរបស់លោក Alekos Flabouraris ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោក Alexis Tsiprasនាយករដ្ឋមន្ត្រីក្រិច នៅតំបន់ជាយក្រុងមួយឈ្មោះថា Exarchia ។

តាមការបញ្ជាក់ពីមន្ត្រីប៉ូលិស បានបន្ថែមថា មានរថយន្តមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ពួក Flahouraris ដែលជាក្រុមសន្តិសុខយាម នៅខាងក្រៅសួនច្បាររបស់គេហដ្ឋាន មួយសន្ទុះមក បានឃើញភ្លើងឆេះ និងខូចខាតខ្លាំងក្លាខាងក្រៅគេហដ្ឋាន ។

គេបានដឹងថា ក្រុមនេះ ជាបក្សពួកឆ្វេងនិយមនៅក្នុងប្រទេសស៊ីរី ៕

http://www.channelnewsasia.com/news/world/petrol-bombs-thrown-outsi/2473006.html