Toyota ប្រកាសឈប់ផលិតយានយន្ត រហូតដល់ខែកុម្ភៈ ដោយសារដែកថែប មិនគ្រប់គ្រាន់

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញលំដាប់ពិភពលោករបស់ជប៉ុន Toyota Motor Corp បានប្រកាសឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនឈប់ផលិតរថយន្ត រហូតដល់ខែកុម្ភៈ ដោយសារតែខ្វះដែកថែប ហើយបញ្ហានេះក៏មកពីរោងចក្រផលិតដែកថែប មួយកន្លែងរបស់ក្រុមហ៊ុន បានផ្ទុះឆេះមិនទាន់ផលិតបានវិញ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ថា បន្ទាប់ពីមានករណីផ្ទុះឆេះរោងចក្រផលិតដែកថែបរបស់ជប៉ុនឈ្មោះថា Aichi Steel បានធ្វើការ ផលិតរថយន្តរបស់ក្រុមហ៊ុនតូយូតា ត្រូវជួបនឹងបញ្ហាស្មុគស្មាញ ហើយបញ្ហានេះ នឹងជះឥទ្ធិពលដល់ការលក់ចេញនូវរថយន្តស៊េរីទំនើបៗ នៅលើទីផ្សារពិភពលោក ប្រមាណ ៤០ភាគរយ ឯណោះ ។

អ្នកនាំពាក្យមួយរូប មកពីក្រុមហ៊ុនតូយូតា បានបញ្ជាក់ថា "ដោយភ្លាមៗ មិនមានដែកថែបគ្រប់គ្រាន់ ក្នុងការយកមកប្រើប្រាស់ក្នុងការផលិតយានយន្ត ដែលត្រូវពន្យាការផលិត រហូតដល់ថ្ងៃទី០៦ ខែកុម្ភៈ " ។

អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា "បន្ទាប់ពីនេះ យើងនឹងធ្វើការត្រួតពិនិត្យទៅលើស្ថានភាពផ្គត់ផ្គង់ ពីមួយថ្ងៃទៅមួយ ដែលនេះជាមូលដ្ឋានផ្អែកលើការសម្រេចចិត្ត ក្នុងការផលិត" ៕

http://www.channelnewsasia.com/news/business/international/toyota-may-halt-japan-car/2472984.html