បែកធ្លាយ​រូបថត​ក្រុម​ចម្រៀង EV Band កាលពី​ជាង ​១០​ ឆ្នាំមុន​

Doliprane TVC

ពេលវេលា​បាន​កន្លងផុតទៅ​ជាង​ ១០ ​ឆ្នាំ​ទៅហើយ​ដែល​រូបភាព​របស់​ក្រុម​ចម្រៀង EV Band ចំនួន​៣​រូប​បាន​ថត​តាំងពី​ពួកគេ​នៅ​វ័យក្មេង​ក្នុងនោះ​មាន​លោក សែម សង្វាត​, ​លោក ឃុំ ប៉ុណ្ណា​ដែ​ត និង​ ឱក សុគន្ធ​កញ្ញា ឃើញថា​ហាក់​ទាក់ទាញ​អារម្មណ៍​មហាជន​ឲ្យ​រំលឹក​នឹកឃើញ​ដល់​ការ​កន្លងទៅ យ៉ាង​ឆាប់រហ័ស​នៃ​ពេលវេលា​ ។​ កាលពីពេល​កន្លងទៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​២០០០​ក្រុម​ចម្រៀង EV Band ត្រូវបាន​គេ​ដឹងថា​មាន សមាជិក​ក្នុងនោះ​គឺ ​បូ វិចិត្រ​,​សែម​សង្វាត​, ​ឃុំ ប៉ុណ្ណា​ដែ​ត​, ​យក់ ឋិត​រដ្ឋា​,​ ឱក សុគន្ធ​កញ្ញា សុទ្ធសឹង ជា​អ្នកចម្រៀង​មាន​វ័យ​នៅ​ក្មេង​ពិសេស ឱក សុគន្ធ​កញ្ញា កាលនោះ​មាន​អាយុ​ត្រឹម​ជាង​ ១០​ ឆ្នាំ​ប៉ុណ្ណោះ តែ​មកទល់ពេលនេះ​នាង​បាន​ក្លាយជា​តារាចម្រៀង​ល្បី​ម្នាក់​លេចធ្លោ​នៅក្នុង​ប្រទេស​ទទួលបាន​ការគាំទ្រ​ដ៏​ច្រើន​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​ខ្មែរ​។​

បែកធ្លាយ​រូបថត​ក្រុម​ចម្រៀង EV Band កាលពី​ជាង ​១០​ ឆ្នាំមុន​

អ្វីដែល​គួរកត់សម្គាល់​គឺ​ក្រុម​ចម្រៀង EV Band ពេលនេះ​មានតែ ​២​ នាក់​ប៉ុណ្ណោះ​គឺ​ឱក សុគន្ធ កញ្ញា និង យក់ ឋិត​រដ្ឋា ដែល​គេ​សង្កេតឃើញថា​នៅ​បន្ត​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ទៀត​ក្រៅ ពី​នោះ​ឃើញថា​បាន​បោះបង់​អាជីព​សិល្បៈ​ចម្រៀង​ទៅ​ប្រក​បរបរ​ផ្សេង​អស់​ទៅហើយ ​។​ ឱក សុគន្ធ​កញ្ញា និង យក់ ឋិត​រដ្ឋា សព្វថ្ងៃ​បាន​ច្រៀង​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​៕ ដេវីត​