អ្នកដែល ទម្លាយថា ដេននី ស្លាប់ ដោយគាំងបេះដូង ចេញមុខ បដិសេធន៍ ថាមិនមានចេតនា ប្រមាថជីវិតនាងទេ

ភ្នំពេញ៖  បន្ទាប់ពីតារាសម្តែងសិចស៊ី មានដើមទ្រូងធំមូលក្លំ នាង ដេននី ម្ចាស់ Account Facebook ឈ្មោះ Choum Chann បានសរសេរបង្ហោះថា កញ្ញា ដេននី បានស្លាប់ដោយសារជំងឺ គាំងបេះដូង កាលពីយប់មិញនេះ ដែលធ្វើឲ្យទស្សនិកជន និងអ្នកលេង Facebook ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយពីមានការលេច ឮព័ត៌មាននេះភ្លាម ម្ចាស់សាម៉ីខ្លួននាង ដេននី បានបញ្ចេញប្រតិកម្មតបត ទៅនិងអ្នកដែលសរសេរ ប្រមាថជីវិតនាងវិញ ប៉ុន្តែអ្វីដែលធ្វើឲ្យគេកាន់ តែនឹកស្មានមិនដល់នោះ គឺថ្មីៗនេះម្ចាស់ Account Facebook មួយនោះ បែរជាចេញមុខការពារខ្លួនថា នាងមិនបានសរសេរបង្ហោះ ប្រមាថជីវិតគេទេ តែមានជនខិល ខូចលួចចូល Heck ទៅក្នុងរួចសរសេរបង្ហោះប្រឌិតរឿង ។

តាមរយៈសារ ដែលត្រូវបានជនមិនស្គាល់មុខ សរសេរបង្ហោះនៅលើ Facebook បងស្រីរបស់នាង ឈ្មោះ ឆោម ច័ន្ទ បានលើកឡើងថា «ដំណឹងមរណៈភាព !ពេលនេះ គ្រួសារខ្ញុំ កំពុងមានទុក្ខជាទំងន់ ដោយសារប្អូនស្រីនាងខ្ញុំ ដេននី បានគាំងបេះដូចស្លាប់ នៅវេលាម៉ោង១០ និង៤០ នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ដូច្នេះ សូមមិត្ត ជួយ Share បានឲ្យអ្នកគាំទ្រ និងមិត្តប្អូនស្រីរបស់ខ្ញុំបានដឹងផង…»។

ក្រោយពីសារនេះ ត្រូវបានមហាជនមាន ការភ្ញាក់ផ្អើលថា តារាសិចស៊ីនាង ដេននី បានស្លាប់នោះ បងស្រីរបស់នាងដែលជាម្ចាស់ Account Facebook ឈ្មោះ Choum Chann ក៏បានចេញមុខបកស្រាយ និងច្រានចោលសារបង្ហោះ ប្រមាថជីវិតនាង ដេននី ថា« នេះមិនមែនជា ខ្ញុំអ្នកបង្ហោះទេ ប្រហែលមានអ្នកចូលលែងក្នុង Account នាងខ្ញុំ នេះ គឺជាមានជនខិលខួច ដែរវាច្រណែននិងមានបំណងអាក្រក់ មកលើក្រុមគ្រួសារនាងខ្ញុំ ដេននី នាងគ្មានបញ្ហាអីទេ អរគុណមិត្តគ្រប់គ្នាដែរបារម្ភ សូមវត្ថុសាក សិទ្ធ នៅលើលោក ដែររឿងកើតទ្បើងនៅយប់សូមឲ្យ អ្នកធ្វើនិងទទួលយកទៅចុះ » ៕