ទី​ហ្វា​នី ក្រុម Girls’ Generation ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារីៗ​ច្រណែន​

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ​តារាចម្រៀង​សមាជិក​ក្រុម Girls’ Generation ស្រី​ស្អាត ទី​ហ្វា​នី (Tiffany) បានធ្វើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​បុរសៗ​ឈ្លក់​វង្វេង​ជាមួយ​សម្រស់​របស់​នាង​នៅក្នុង​កម្មវិធី​ប្រគំ​តន្ដ្រី​មួយ ។ នៅក្នុង​ឱកាស​នោះដែរ​តារាចម្រៀង​វ័យ ២៦ ឆ្នាំ ខាងលើ​បានបង្ហាញ​ពី​ភាពស្រស់ស្អាត និង សិច​ស៊ី​របស់​នាង ជាមួយនឹង​រ៉ូ​ប​ស៊ី​អារម្មណ៍​ពណ៌​ក្រហមឆេះ ដែល​មើលទៅ​នៅក្នុង​រាត្រី​ប្រគំ​តន្ដ្រី​នោះ ទី​ហ្វា​នី ប្រៀបដូចជា​ទេពអប្សរ​យ៉ាង​ដូច្នេះ​ដែរ ។​​

ទី​ហ្វា​នី ក្រុម Girls’ Generation ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារីៗ​ច្រណែន​

ទី​ហ្វា​នី ក្រុម Girls’ Generation ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារីៗ​ច្រណែន​

​ជាមួយគ្នានេះ មាន​មហាជន​ជាច្រើន​ដែលមាន​វត្តមាន​ក្នុងឱកាស​នោះបាន​ថតរូប​ដ៏​ស្រស់ស្អាត​របស់ ទី​ហ្វា​នី រួចហើយ​បាន​បង្ហោះ​ចូលទៅក្នុង​កម្មវិធី​បណ្ដា​ញ​សង្គម Twitter រួម​នឹង​ពាក្យសម្ដី​សរសើរ​ជាច្រើន​ពី​សម្រស់​តារា​ក្នុង​ដួងចិត្ត​របស់​ពួកគេ ។ ក្នុងនោះដែរ​ពួក​អ្នក​និយម​លេង​កម្មវិធី​បណ្ដាញ​សង្គម​ជាច្រើន​បាន​និយាយថា សម្រាប់​រ៉ូ​ប​ពណ៌​ក្រហម​ដ៏​សិច​ស៊ី​របស់​ស្រី​ស្អាត ទី​ហ្វា​នី ដែល​ស្លៀក​សម្ដែង​នៅក្នុង​ការប្រគំ​តន្ដ្រី​នោះ​គឺ​ប្រៀបដូចជា​រ៉ូ​ប​មួយ​ដែល​រចនា​ឡើងជា​ពិសេស​សម្រាប់​នាង​តែ​ម្នាក់​គត់​អ៊ីចឹង ព្រោះ​មើលទៅ​ពិតជា​ស័ក្តិសម​ឥតខ្ចោះ​ជាមួយ​សម្រស់​ស្បែក ក៏ដូចជា​ការ​ផាត់មុខ និង ភ្នែក​របស់​នាង​តែម្ដង ។​

ទី​ហ្វា​នី ក្រុម Girls’ Generation ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារីៗ​ច្រណែន​

ទី​ហ្វា​នី ក្រុម Girls’ Generation ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារីៗ​ច្រណែន​


ខាងក្រោម​នេះ​គឺជា​រូបថត​មួយចំនួន​របស់​តារាចម្រៀង​សមាជិក​ក្រុម Girls’ Generation នាង ទី​ហ្វា​នី ដែល​ថត​ដោយ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​នៅក្នុង​ឱកាស​ប្រគំ​តន្ត្រី​នោះ ហើយ​រូបថត​ប៉ុន្មាន​សន្លឹក​នេះដែរ​ប្រហែលជា​អាចធ្វើ​ឲ្យ​នារីៗ​មួយចំនួន​ច្រណែន​ជាមួយ​សម្រស់​ដ៏​ស្អាត​បំផុត ក៏ដូចជា​ភាព​សិច​ស៊ី​របស់ ទី​ហ្វា​នី ។ ចង់ដឹងថា សម្រស់ ទី​ហ្វា​នី ស្អាត​ប៉ុណ្ណា​នោះ​សូម​មើល​រូបថត​ខាងក្រោម​នេះ​ទាំងអស់គ្នា ៖ (​ប្រភព កូរ៉េ​ប៊ូ​) កុសល​

ទី​ហ្វា​នី ក្រុម Girls’ Generation ធ្វើ​ឲ្យ​អ្នកគាំទ្រ​នារីៗ​ច្រណែន​