វិធី​បង្កើន​ប្រសិទ្ធិភាព​នៃ​ការផឹក​ទឹក​អោយបាន​ផល​ល្អ​ចំពោះ​សុខភាព​

វិធី​បង្កើន​ប្រសិទ្ធិភាព​នៃ​ការផឹក​ទឹក​អោយបាន​ផល​ល្អ​ចំពោះ​សុខភាព​

​ការ​ផឹកទឹក គឺ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ជា​ច្រើន​យ៉ាង​។ ប្រសិទ្ធិភាព ក្នុង​ការព្យាបាល​ជំងឺ​របស់​វា គឺ​ពិតជា​មាន​ភាព​អស្ចារ្យ តាម​ដែល​វា​អាចជួយ ព្យាបាល នូវ​រោគ និង ជំងឺ​ជា​ច្រើន​បាន​។

​គុណសម្បត្តិ​នៃ​ការ​ផឹកទឹក​
១. នៅពេល​ដែល​អ្នក​បាន​ផឹកទឹក នៅក្នុង​ពេល​ព្រឹក​ព្រលឹម ឬ ពេល​ដែល​អ្នក​មិន​ទាន់​ទទួលទាន​អាហារ វា​អាច​ជួយ លាង​ក្រពះ ពោះវៀន​អ្នក អោយបាន​ស្អាត​ល្អ និង ជួយ​ធ្វើអោយ​វា​ងាយស្រួល ក្នុងការ​បឺត​ស្រូប​យក​សារធាតុ ចិញ្ចឹម​បាន​យ៉ាង​ល្អ​។​

២. វា​ជួយ​ក្នុង​ការបង្កើន នូវ​ផលិតផល​នៃ​កោសិកា​ឈាម និង កោសិកា​សាច់ដុំ​ថ្មី ។​

៣. ជួយ​រក្សា​លំនឹង នៃ​ប្រព័ន្ធ​ទឹករងៃ​របស់​អ្នក​។ ក្រពេញ​ទាំងនេះ នឹង​ជួយ​ធ្វើ​អោយ​សកម្មភាព​រៀងរាល់​ថ្ងៃ របស់​អ្នក ដំណើរការ​ទៅ​បាន​ល្អ​, រក្សា​តុល្យភាព​នៃ​ជាតិ​ទឹក នៅក្នុង​រាងកាយ និង ប្រឆាំង​នឹង​ការ​ចម្លងរោគ​បាន​យ៉ាង​ល្អ​ផង​ដែរ​។​

​អ្នកជំនាញ​បាន​ធ្វើការ​ណែនាំ​ថា អ្នក​គួរតែ​ធ្វើតាម​នូវ​ចំណុច ទាំងអស់​ខាងក្រោម​នេះ ប្រសិនបើ​អ្នក ចង់​ទទួលបាន​នូវ ប្រសិទ្ធិភាព​ដ៏​ពេញលេញ​របស់​វា ៖

  • ​ផឹកទឹក អោយបាន ១​លីត្រ​កន្លះ ភ្លាមៗ បន្ទាប់​ពី​អ្នក​បាន​ក្រោកពីដំណេក​នៅក្នុង​ពេល​ព្រឹក​
  • ​កុំ​ផឹក ឬ ញាំ​អ្វី​ផ្សេងទៀត ក្នុង​រយៈពេល​១​ម៉ោង មុន និង​ក្រោយ​ពេល​អ្នក​បាន​ផឹកទឹក​
  • ​កុំ​ផឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្រវឹង នៅក្នុង​ពេល​យប់​មុនពេល អ្នក​ត្រូវ​ផឹកទឹក​នៅក្នុង​ពេល​ព្រឹក​

​ដូចដែល​បាន​រៀបរាប់​មក​ពី​ខាងលើ​នេះ អ្នក​គួរ​ធ្វើការ​ផឹកទឹក អោយបាន​ច្រើន​ជា​រៀងរាល់ថ្ងៃ និង ជាប្រចាំ មុន​ពេល​អ្នក​ត្រូវ បរិភោគ​អ្វីមួយ​នោះ ។ សូម​កុំ​ធ្វើ​អោយ​រាងកាយ អ្នក​បាត់បង់​ជាតិ​ទឹក​អោយសោះ និង ព្យាយាម​ធ្វើការ​ផឹកទឹក​អោយបាន​ច្រើន ចាប់ពីពេលនេះ តទៅ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។