សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ ចេញផ្សាយ​ជា​ផ្លូវការ តែ​មិនអាច​ធានា​ដោះស្រាយ​បញ្ហានយោបាយ​បច្ចុប្បន្ន​បាន​

​ចុងក្រោយ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី ត្រូវបាន​ផ្សព្វផ្សាយ​ផ្លូវការ​ជា​សាធារណៈ​ដើម្បី​ស្រង់​មតិ​ពី​បណ្តា សាធារណជន នៅ​ថ្ងៃទី​២៩​ខែមករា ម្សិលមិញ​ហើយ​។ សេចក្តីព្រាង​នេះ គឺ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ទី​២​ហើយ​ដែល​ត្រូវបាន​ធ្វើឡើង​ក្រោម​ការចាត់​តាំងរបស់រ​ដ្ឋា​ភិ​បាល​យោធា បន្ទាប់ពី​ការ​ច្រាន ចោល​ជា​លើកដំបូង​នៅ​ខែកញ្ញា​ឆ្នាំ​២០១៥​។

​ប្រធាន​គណៈកម្មាធិការ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី លោក Meechai Ruchupan បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​ថា​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ដែលមាន​កម្រាស់​ប្រមាណ​២០០​ទំព័រ និង​១៧​ជំពូក បានដាក់​បញ្ចូល​បទបញ្ញត្តិ​ជាច្រើន ដែល​បង្ហាញ​ពី​ការរួបរួម​ជាតិ​។ ក៏ប៉ុន្តែ​លោក​ថា លោក​មិន​ធានាថា​សេចក្តីព្រាងច្បាប់​នេះ អាច​ទទួលបាន​ការគាំទ្រ​ពី​សំណាក​ប្រជាជន និង​នយោបាយ​ថៃ​ទាំងអស់ និង​អាច​ដោះស្រាយ​ទៅ បញ្ហានយោបាយ​ថៃ​បច្ចុប្បន្ន​បាន​នោះទេ​។

​សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​ឡើង​តំណែង​ជា​រដ្ឋាភិបាល​ថៃ​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សន្យា​ការកែទម្រង់ និង​នាំ​មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​។ ក្នុងនោះ ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី គឺជា​ផែនការ​មួយ​នៃ​ការកែទម្រង់​របស់លោក​ប្រា​យុទ្ធ ដើម្បី​ជា ការដោះស្រាយ និង​ការពារ​ការជាប់គាំង​នៃ​វិបត្តិ​នយោបាយ​ថៃ​ឡើងវិញ និង​ជាការ​បើកផ្លូវ​មួយ​សម្រាប់ ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ឆ្នាំ​២០១៧​ផងដែរ​។​

​មានមតិ​រិះគន់​មួយចំនួន លើកឡើងថា​សេចក្តីព្រាង​ថ្មី​នោះ នៅតែ​ទុក​ច​ម្លោះ​សម្រាប់​ក្រុម​យោធា​ដែល ធ្វើ​ឲ្យ​អំណាចរដ្ឋាភិបាល​ស៊ីវិល នៅតែ​ទន់ខ្សោយ​។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ថៃ លោក Wissanu Krea-ngam បាន​អះអាងថា​គ្មាន​រដ្ឋធម្មនុញ្ញ​ណាមួយ​ដែល​ស្រប​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ល្អឥតខ្ចោះ​នោះទេ​។ លោក​បន្ថែមទៀតថា នៅ​ថ្ងៃ​អង្គារ ទី​០២ ខែកុម្ភៈ រដ្ឋាភិបាល​ថៃ នឹង​ពិភាក្សា​លើ​សេចក្តីព្រាង​នេះ ហើយ​ប្រសិនបើ​រកឃើញថា​មានការ​ខ្វះចន្លោះ​នោះ រដ្ឋាភិបាល​នឹង​ស្នើ​ឲ្យ​គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​កែប្រែ​បន្តទៀត​។

​ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​ថ្មី អាច​ចួ​លធរ​មានបាន ត្រូវ​ឆ្លងកាត់​ការធ្វើប្រជាមតិ​ជាមុនសិន​ពោលគឺ ប្រសិន​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​ថៃ​ទើប​រដ្ឋធម្មនុញ្ញ​អាច​បន្ត​នីតិវិធី​ទៅកាន់​ព្រះមហាក្សត្រ​ថៃ​ដើម្បី​ប្រកាស​ទទួលស្គាល់​ចុងក្រោយ​។ តាម​ការគ្រោងទុក ការធ្វើប្រជាមតិ​នោះ នឹងធ្វើ​នៅ​ខែកក្កដា​ខាងមុខនេះ​។  ហើយ​នេះ ក៏មាន​ន័យ​ដែលថា បើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​អាច​ចូល​ជាធ​មរ​មានបាន​មែន រដ្ឋធម្មនុញ្ញ​នោះ នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី ២០​របស់​ថៃ​។​

​ដំបូង​ឡើយ ការធ្វើ​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី ពិតជា​សំខាន់​ណាស់​សម្រាប់​ការឈានទៅរក​ការបោះឆ្នោត​ឆ្នាំ ២០១៧ ពោលគឺ ទាល់តែ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ទើប​ការបោះឆ្នោត​អាច​ប្រព្រឹត្ត ទៅបាន​។ តែ​កាលពី​ថ្ងៃទី​២៦ ខែមករា​កន្លងទៅ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានប្រកាស​ជាថ្មី​ថា ការបោះឆ្នោត​សកល នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧​ជាដាច់ខាត បើទោះបីជា​រដ្ឋធម្មនុញ្ញ មិនអាច​ឆ្លង​ផុតពី​ដំណាក់​ការ​នៃ​ការធ្វើប្រជាមតិ​ក៏ដោយ ។ ការអះអាង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មាន​សម្តែង​ការព្រួយបារម្ភ ក្នុងករណី​ដែល​ដំណើរការ​នៃ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី បរាជ័យ ហើយ​របប​យោធា នឹង​បន្ត​គ្រប់គ្រង​ថៃ​បន្តទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​