លោក កឹម សុខា ប្រកាស​ឲ្យ​ពលរដ្ឋ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ប្រាប់​អ្នក​គាំទ្រ និង​សកម្មជន​នៅ​តាម​មូលដ្ឋាន​ឲ្យ​ប្រមូល​បញ្ហា​ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ ដើម្បី​ចងក្រង​ជា​គោលនយោបាយ​ឃុំ សង្កាត់​របស់​គណបក្ស​នេះ ត្រៀម​ខ្លួន​សម្រាប់​ការ​បោះឆ្នោត។

លោក កឹម សុខា បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​ពេល​ដែល​លោក​ចុះ​ជួប​សមាជិក និង​អ្នក​គាំទ្រ​នៅ​​​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា។ លោក កឹម សុខា ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​យល់​ដឹង​ពី​ប្រជាធិបតេយ្យ​មិន​ចាញ់​នៅ​ពលរដ្ឋ​មីយ៉ាន់ម៉ា ឬ ភូមា ឡើយ៖ «»។

ស្រប​គ្នា​នេះ​ដែរ លោក កឹម សុខា ក៏​បាន​ណែនាំ​អោយ​សមាជិក​និង​អ្នក​គាំទ្រ​បន្ត​​នៅ​ស្ងៀមស្ងាត់ និង​ចៀសវាង​ការ​ធ្វើ​បាតុកម្ម មិន​ថា​អ្នក​នៅ​ក្នុង ឬ​នៅ​ក្រៅ​ប្រទេស​ឡើយ៖ «»។

ជា​ថ្មី​ម្ដង​ទៀត លោក កឹម សុខា ក៏​បាន​ណែនាំ​អោយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ខ្លួន​ធ្វើ​ការ​ផ្លាស់ប្ដូរ​អ្នក​ដឹកនាំ​តាមរយៈ​ការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។