យុវជន​ជា​ម្ចាស់​ឆ្នោត​បង្ហាញ​ការ​ពេញ​ចិត្ត​ខ្លះ​លើ​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល

របាយការណ៍​បណ្ដោះអាសន្ន​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) បង្ហាញ​ថា ពលរដ្ឋ​ជាង ២០០​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​ជា​យុវជន បង្ហាញ​ការ​​ពេញ​ចិត្ត​ខ្លះ​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៥។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បាន​បង្ហាញ​របាយការណ៍​បណ្ដោះអាសន្ន​នេះ​នៅ​ក្នុង​​វេទិកា​ម្ចាស់​ឆ្នោត​ស្ដីពី​ការ​ផ្ដល់​ពិន្ទុ​លើ​លទ្ធផល​នៃ​ការ​បំពេញ និង​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋ​សភា​ឆ្នាំ​ទី​២ នៅ​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មករា។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ប្រាជ្ញ ចេវ ដែល​តាមដាន​ដំណើរ​ការ​នៃ​ការ​ស្ទង់​មតិ​នេះ៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។