​គេង​មិនបាន​គ្រប់គ្រាន់​អាច​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់​

​គេង​មិនបាន​គ្រប់គ្រាន់​អាច​ធ្វើឲ្យ​អ្នកឡើង​ទម្ងន់​

​ការសិក្សា​ស្រាវជ្រាវ​ក្នុង​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ពី ទំនាក់ទំនង រវាង​រយៈពេល​នៃ​ការ​គេង ទៅ​នឹង​ការ​កើន​ទម្ងន់​។ ការ​គេ​ង​បាន​តិច​ជាង​ប្រាំ​ម៉ោង ឬ ច្រើនជាង ៩​ម៉ោង ក្នុង​រយៈពេល​មួយ​យប់ គឺ​ហាក់​នឹង​អាច​ធ្វើអោយ​អ្នក ធាត់​ជាង​មុន​បាន​។​

​នៅក្នុង​ករណី​សិក្សា​មួយ បាន​លើកឡើង​ថា ការ​គេង​មិនបាន​គ្រប់គ្រាន់​ដែល​ចេះ​នៅតែ​បន្ត​មាន ចំពោះ​បុរស អាច​នឹង​ធ្វើអោយ​ពួកគេ បង្កើន​ចំណង់​នៃ​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់ជាង​ធម្មតា​។ ហើយ​នៅក្នុង​ករណី​ស្រាវជ្រាវ​មួយ​ផ្សេងទៀត ចំពោះ​ស្ត្រី ដែល​ធ្វើកា​រគេង​តិចជាង ៦​ម៉ោង ក្នុង​មួយ​យប់ ឬ ច្រើនជាង​៩​ម៉ោង គឺ​ពួកគេ​ហាក់​នឹង​កើន​ទម្ងន់​ដល់​ទៅ ៥​គីឡូក្រាម បើ​ធៀប​ទៅនឹង ស្ត្រី​ដែល បាន​គេង​រយៈពេល ៧​ម៉ោង ក្នុង​ពេល​មួយ​យប់​។ ទន្ទឹមនឹងនេះ ការសិក្សា​ផ្សេងៗ​ដទៃទៀត ក៏​បាន​រក​ឃើញ​ផង​ដែរ នូវ​បញ្ហា​ស្រដៀង​គ្នា​នេះ ចំពោះ​កុមារ និង ក្មេង​ជំទង់​។​

ការពន្យល់​មួយ​ផ្សេងទៀត គឺ​អាច​បណ្តាលមកពី រយៈពេល​នៃ​ការ​គេង​នេះ អាច​ជះ​ឥទ្ធិពល​ដល់​អរ​ម៉ូ​ន ដែល​លៃ​តម្រូវ​នូវ​ចំណង់​នៃ​ការ​ទទួលទាន គឺ ghrelin និង leptin ដែល​វា​អាច​នឹង​ភ្ញោ​ច​ធ្វើអោយ អ្នក​ឃ្លាន​អាហារ​ច្រើនជាង​មុន​។ កត្តា​មួយ​ផ្សេងទៀត ដែល​អាច​រួមចំណែក​នឹង​មូលហេតុ​នេះ នោះ​គឺ​ដោយសារតែ អ្នក​មាន​សភាព​អស់កម្លាំង ដូចនេះ​អ្នក​ហាក់​នឹង មិនសូវ​ចង់​ធ្វើ​ចលនា​អ្វី​ច្រើន​នោះ​ទេ​។ ដូច្នេះ ដើម្បី​សម្រក​ទម្ងន់ ឬ រក្សា​ទម្ងន់​របស់​អ្នក​អោយ​មាន​តុល្យភាព​ល្អ អ្នក​ក៏​គួរតែ ធ្វើការ​សម្រាក​អោយបាន​គ្រប់គ្រាន់​ផង​ដែរ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។