សណ្តែកដី​ឆៅ​អាច​ការពារ​អ្នក​ពី​ជំងឺ​បេះដូង​

សណ្តែកដី​ឆៅ​អាច​ការពារ​អ្នក​ពី​ជំងឺ​បេះដូង​

​សណ្តែកដី​ឆៅ​សម្បូរ​ទៅដោយ​វីតាមីន​និង​សារធាតុ​ខនិជ​ហើយ​វា​មាន អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ប៉ុន្តែ​អ្នក​គួរ​ជៀសវាង​ការ​ទទួលទាន​សណ្តែកដី​និង​ផលិតផល​មាន​ជាតិ ​សណ្តែកដី​ប្រសិនបើ​អ្នក​អាឡែ​ហ្ស៊ី​ជាមួយនឹង​វា​។​

​ជាតិ ខ្លាញ់​ក្នុង​សណ្តែកដី​គឺជា​ប្រភេទ​ខ្លាញ់​ដែល​ល្អ​សម្រាប់​បេះដូង​ហើយ​វា អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃរ​ឈាម​-​បេះដូង​ដោយ​ការ​បន្ទាប​កម្រិត កូលេ​ស្តេ​រ៉ុល​មិនល្អ​។ សណ្តែកដី​មាន​ផ្ទុក​សារធាតុ​resveratrol​ដែល​ជា​សារធាតុ​មាន​ក្នុង ស្រាក្រហម​និង​ទំពាំងបាយជូរ​ដែល​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង ហើយ​សណ្តែកដី​ស្រស់​មាន​កម្រិត​នៃ​សារធាតុ​resveratrol​ខ្ពស់បំផុត​។

​វា​ក៏​មាន​ផ្ទុក​ម៉ាញេស្យូម​ដែល​មាន​សារសំខាន់​ក្នុង​ការបង្ការ​ជំងឺ​បេះដូង ផងដែរ​។ ការ​ទទួលទាន​សណ្តែក​ដី ៥០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​ផ្តល់​ម៉ាញេស្យូម​ដល់​អ្នក​បាន ១៥​ភាគរយ​នៃ​កម្រិត​ដែល​ណែនាំ​ឲ្យទទួល​ទាន​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី30  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។