៨​ ចំណុច ​បង្ហាញថាអ្នក​អាច​កើត​បញ្ហា​កង្វះ​គ្រាប់​ឈាមក្រហម​

Doliprane TVC

បញ្ហា​កង្វះ​គ្រាប់​ឈាមក្រហម​គឺជា​បញ្ហា​សុខភាព​មួយ​ដែល​តែង​កើតមាន​ទៅលើ​មនុស្ស​មួយចំនួន​។ វា​ជា​រោគសញ្ញា​មួយ​ដែល​ធ្វើអោយ​អ្នកមាន​អា​ការៈទន់ខ្សោយ វិលមុខ និង​ឆាប់​អស់កម្លាំង​។ ​យោងតាម​ការសិក្សា​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក បានអោយដឹងថា មនុស្ស​ចំនួន​ជាង ១,៦២ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក កើតមាន​បញ្ហា​កង្វះ​គ្រាប់​ឈាមក្រហម ជាពិសេស​ក្នុងចំណោម​ស្ត្រី និង​កុមារ​។ ខាងក្រោម​នេះ​ជា សញ្ញា ៥​ចំនុច បង្ហាញថា អ្នក​អាចមាន​បញ្ហា​កង្វះ​គ្រាប់​ឈាមក្រហម​៖
១. អ្នកមាន​អារម្មណ៍​ថា​ឆាប់​អស់កម្លាំង ឫ​មាន​អារម្មណ៍​មិន​ចង់​ធ្វើការ វា​អាចជា​សញ្ញា​ថា​អ្នកមាន​បញ្ហា កង្វះ​គ្រាប់​ឈាមក្រហម​ហើយ​
២. ជ្រុះ​សក់​ច្រើន​លើសពី​ធម្មតា
៣. ចង្វាក់បេះដូង​លោត​ញាប់​ខុស​ប្រក្រតី​
៤. ស្បែក​មាន​សភាព​ស្លេកស្លាំង​
៥. កើតមាន​បញ្ហា រមួលក្រពើ​ញឹកញាប់​។
៦. ចលនា​ដង្ហើម​ខ្លីៗ ជាពិសេស​ក្នុងអំឡុងពេល​ហាត់ប្រាណ រឺ​ឡើង​កាំជណ្តើរ និង​ពេលខ្លះ​ធ្វើអោយ​អ្នកមាន អារម្មណ៍​រកកល​ចង់​សន្លប់ រឺ​វិលមុខ​។​
៧. អ្នក​អាចមាន​អារម្មណ៍​ក្នុង​ខ្លួន​ថា ស្ពឹក​ដៃ ស្ពឹក​ជើង ឫ​ត្រជាក់​ចុងដៃចុងជើង ញឹកញាប់ ខុស​ប្រក្រតី​។
៨. ការ​មក​រដូវ​របស់​ស្ត្រី​មិន​ទៀងទាត់ និង​មាន​ធ្លាក់ឈាម​ច្រើន ពេល​មក​រដូវ​ម្តងៗ​។ សុផល​