លទ្ធផល​នៃ​សន្និបាត​បញ្ញវន្ត​ពិភពលោក​​ថ្ងៃ​ទី​២

សន្និបាត​បញ្ញវន្ត​ពិភពលោក​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អូស្ត្រាលី សម្រាប់​ការ​បណ្ដុះបណ្ដាល ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេ.ស៊ី.អី (ACE) ឈាន​ចូល​ថ្ងៃ​ទី​២ ដោយ​មាន​វេទិកា​ពិភាក្សា​លើ​ប្រធានបទ​ជាង ១០ ទាក់ទង​នឹង​វិស័យ​ផ្សេងៗ​ប្រព្រឹត្ត​ទៅ​ពេញ ១​ថ្ងៃ​ដោយ​មាន​វាគ្មិន​ចូលរួម​ពី​ស្ថាប័ន​រដ្ឋាភិបាល វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។

បន្ទាប់​ពី​វេទិកា​ពិភាក្សា​​ដោះដូរ​យោបល់​ផ្សេងៗ​នេះ​បាន​បញ្ចប់​ទៅ លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ថ្លែង​សុន្ទរកថា​ស្ដី​អំពី​តួនាទី​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​កសាង​ជាតិ។

សូម​ស្ដាប់​កញ្ញា ចេង ម៉េងជូ ដែល​បាន​ចូលរួម​សន្និបាត​នោះ​​រាយការណ៍​ផ្ទាល់ តាម​ការ​សាកសួរ​របស់​លោក ថា កិត្យា៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។