តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

Doliprane TVC

ក្នុង​ឆ្នាំ ​២០១៥ ​កន្លងទៅនេះ​គេ​សង្កេតឃើញថា​មាន​តារា​សិល្បៈ​មួ​យ​ចំនួន​ដែល​បានសម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​របស់ខ្លួន​និង​មាន​មួយចំនួនក៏បាន​ភ្ជាប់ពាក្យ​ផងដែរ​។​ ​ចង់ដឹងថា​តើ​មាន​តារា​សិល្បៈ​ណាខ្លះ​នោះ​សូម​នាំគ្នា​តាមដាន​ឈ្មោះ​នៅ​ខាងក្រោម​ដូចតទៅ​៖
១.​ពូ ឃ្លាំង ​: បាន​ចូល​រោងការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ស៊ុយ ច​ន្ធូ កាលពី​ថ្ងៃទី​២០​មិថុនា ​២០១៥​ កន្លងទៅ​នៅឯ​ ខេត្ត​ព្រះសីហនុ។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

២.​ឈិន សុធា​រី​ និង សុវណ្ណ​មករា​ : បាន​ចូល​រោងការ​នៅ​ថ្ងៃទី​២១​ តុលា​ ២០១៥​ក្រោយពី​បែកបាក់​ភរិយា​នៅក្រៅ​ប្រទេស​រួចមក​ ។ ​ការរៀប​ការ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់រ​បស់​អ្នក​ទាំងពី​គឺ​ដោយសារតែ​ឈិន​សុធា​រី​នាង​មាន​ផ្ទៃពោះ​ទៅហើយ​ ។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

៣.​នាយ​ពាង​ : បាន​រៀបការ​ជាមួយ​ នារី​ម្នា​ក់នៅ​ម្តុំ​ផ្សារ​អ្នក​លឿង​នា​ថ្ងៃទី​៧ ​វិច្ឆិកា​២០១៥ ​ដោយ​ពុំ​ឃើញ​អញ្ជើញ​អ្នកសិល្បៈ​ទៅ​ចូលរួម​ឡើយ ​។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

៤.​ឃិត សំ​ម៉ាលី​ស : ​បាន​រៀបការ​យ៉ាង​តក់ក្រហល់​នៅ​ភោជនីយដ្ឋាន​សេ​វិ​ន​ប្រាយ​កាលពី​ថ្ងៃទី​៧ ​វិច្ឆិកា ​២០១៥​ កន្លងទៅ​ជាមួយ​ស្វាមី​ឈ្មោះ គឹម វិ​ន​ជា​អ្នក​នៅ​ខេត្តបន្ទាយមានជ័យ​។​មាន​អ្នកសិល្បៈ​តិច​ណាស់​ដែល​នាង បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពិធី​នោះ​ ។ ​គេ​ល្បី​ថា​នាង​មាន​ផ្ទៃពោះ​៣​ទៅ​៤​ខែ​ហើយ​ទើប​បង្ខំ​រៀបការ​ស្ងាត់ៗដូច្នេះ ​។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

៥.​គង់ សុធា​រិ​ទ្ធ​ : បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ហ៊ុន ចាន់​ណេ​ត នៅ​ថ្ងៃទី​៨​វិច្ឆិកា ​២០១៥​ នា​មជ្ឈមណ្ឌល ទួលគោក​បន្ទាប់ពី​បាន​ស្គាល់គ្នា​ជាង ​៣ ​ឆ្នាំ​រួចមក​។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

៦.​ផាន សុផាត ​អតីត​ស្វាមី ​អ៊ុំ គ​ន្ធា​ : បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ ដែលជា​អ្នករកស៊ី​លក់ដូរ​នៅ ​ខេត្ត​ត្បូងឃ្មុំ​ក្បែរ​ ផ្សារ​សួង​កាលពី​ថ្ងៃទី​២៣ វិច្ឆិកា​ ២០១៥ ​កន្លង​ទៅដោយ​ពុំមាន​អ្នកសិល្បៈ​ចូលរួម​ឡើយ ​។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

៧.VJ រស្មី​ : ឈ្មោះ​ពិត​ភា បុ​ទុមរ​ស្មី ពិធីការនី​ទូរទស្សន៍​ MYtv ​បាន​រៀបការ​កាលពី​ថ្ងៃទី​៥ ​ធ្នូ​ ២០១៥ ​ជាមួយ បុរស​ម្នាក់​ឈ្មោះ​ ជា សម្បត្តិ​។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

៨.​នី មុន្នីនាថ​ : បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក ​អ៊ុង សូ​ឡា តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​ យ៉ាង​ស្ងាត់ៗ ​ដែល​កាល ពីមុន​គ្រាន់តែ​និយាយថា​រាប់អាន​គ្នា​ធម្មតា ​។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

៩.​សុន ស្រី​ពេជ្រ : ​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ ទៀវ វិសាល ជា​មន្ត្រី​នៅ​ក្រសួង​សង្គមកិច្ច​ និង​ យុវ​និតិ សម្បទា នៅ​ថ្ងៃទី​១១ ​ធ្នូ​ ២០១៥​ កន្លងទៅ​តែ​ចំពោះ​រឿង​ចូល​រោងការ​រង់ចាំ​ដល់​ដើមឆ្នាំ ​២០១៦​ ។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

១០.​មុត ស្រី​នាង​ : ​ពិ​ធិ​ការិនី​ ទូរទស្សន៍​ហង្ស​មាស​ផ្នែក​អាន​ព័ត៌មាន​ និង​ ឆ្នោត​ផ្សងសំណាង​បាន​រៀបការ​ ជាមួយ​បុរស​ម្នាក់​ឈ្មោះ រុន សុភ័ក្ត្រ នៅ​ថ្ងៃទី​២៧​ ធ្នូ ​២០១៥​កន្លងទៅ​នៅ​ ក្រុង​តាខ្មៅ​បន្ទាប់ពី​បាន​ស្វែងយល់​ចិត្ត​គ្នា មួយរយៈ​រួចមក ​។​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

១១.​សា​វីន ហ្វ៊ី​លី​ព​ : ខួបអាពាហ៍ពិពាហ៍​គម្រប់​ ១៥ ​ឆ្នាំ​របស់​ស្វាមី​-​ភរិយា ​អ្នកសិល្បៈ​ដូចគ្នាដែល ទទួលបាន​ការលើកសរសើ​រ ពី​ទស្សនិកជន គឺ​លោក សា​វិ​ន ហ្វី​លី​ព នឹង​អ្នកនាង សែម ឆវី កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ ​២០១៥​ គឺ​ទទួលបាន​ការអញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ពី​សំណាក់​តារាភាពយន្ត​ នឹង ​បង្ហាញ​ម៉ូដ​ជាច្រើនរូប​។ មិនតែប៉ុណ្ណោះ ក៏​មានការ​និមន្ត​ព្រះសង្ឃ​ចំនួន​៥៤​អង្គ​មកពី​វត្ត​សារាវ័ន្ត ដើម្បី​ធ្វើ​ពិធី​បង្សុកូល និង​ប្រគេន​ទេយ្យទាន​រួម​និង​បច្ច័យ​ផងដែរ​៕ ដេវីត​

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥

តារា​សិល្បៈ​ ១១ ​ដួង​ដែល​បាន​រៀបការ​ និង​ ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ ​២០១៥