ហេតុអ្វី​ជ្រុះ​សក់​ទាំង​វ័យក្មេង ?

Doliprane TVC

​បើ​នរណាម្នាក់​គិតថា​អាកា​រសក់​ជ្រុះ​កើតឡើង​ចំពោះតែ​មនុស្ស​ចាស់​ពិតជា​គិត​ខុស​ហើយ ព្រោះថា​នាពេល​បច្ចុប្បន្ន​គេ​បាន​រកឃើញថាសូម្បីតែ​យុវវ័យ​ក៏មាន​កើត​អាការ​សក់​ជ្រុះ​គួរឱ្យ​ព្រួយបារម្ភ​ដែរ ។ បើ​មិន​ចង់ឱ្យ​កើត​អាការ​សក់​ជ្រុះ​រហូត​ក្លាយជា​ក្បាល​តម្ពែកគប្បី​រក​វិធី​ទប់ទល់ និង ការពារ ។​

-​មូលហេតុ​ជ្រុះ​សក់​
​អាការ​ជ្រុះ​សក់​កើតចេញ​មកពី​កត្តា​ជាច្រើន​ក្នុងនេះ​រួមមាន​តាំងពី​តំណពូជ​ដែលជា​ការ​មួយពិបាក​ទប់ទល់​ជាងគេ ។ ក្រៅពីនេះ​ក៏​អាច​កើត​មកពី​ជំងឺ​ការប្រើ​សាប៊ូ​មិនបាន​ត្រឹមត្រូវ​ជាដើម ។​

ហេតុអ្វី​ជ្រុះ​សក់​ទាំង​វ័យក្មេង ?

– សក់​ជ្រុះ​បែបណា​ទើបត្រូវ​ទប់ស្កាត់​ជាបន្ទាន់​
​ជាទូទៅ​ការ​ជ្រុះ​សក់​បន្តិចបន្តួច​ជា​រឿង​ធម្មតា​ព្រោះ​តាម​ធម្មជាតិ​សរសៃសក់​ក៏ត្រូវ​ការ ផ្លាស់ប្តូរ​ថ្មីៗ​វិល​ទៅវិញទៅមក​ដូច​ដើមឈើ​ជ្រុះ​ស្លឹក​ផងដែរ ។ ប៉ុន្តែ​បើ​សង្កេតឃើញថា សក់​ជ្រុះ​ច្រើន​ខុសពី​ប្រក្រតី​ចាំបាច់​ត្រូវ​ប្រយ័ត្នប្រយែង ពីព្រោះ​អាច​ផ្តើមចេញពី​អ្វីមួយពិសេស​បញ្ហា​សុខភាព​តែម្តង ។​ ​ការស្រាវជ្រាវ​កន្លងមក​អ្នកឯកទេស​សរសៃសក់​បានធ្វើការ​ប្រមូល​សរ​សៃ​សក់​ដែល​ជ្រុះ​ពេលព្រឹក ថ្ងៃត្រង់ រសៀល ល្ងាច និង​មុនពេល​ចូល​ដំណេក​ពេលយប់ ។ បន្ទាប់ពីនោះ​ប្រមូល​សក់ជ្រុះ​ទាំងនេះ​ទុក​ក្នុង​ថង់​បា្ល​ស្ទិ​ក​ក្នុង​មួយ​សបា្តហ៍​ហើយ​ធ្វើ​ការរាប់​មើលថា​បាន​ប៉ុន្មាន​សរសៃ ។

ហេតុអ្វី​ជ្រុះ​សក់​ទាំង​វ័យក្មេង ?

តាម​ធម្មតា​សរសៃសក់​ជ្រុះ​មិនគួរ​ឱ្យលើស​ពី ១០០ សរសៃ​ទេ​ក្នុង​មួយថ្ងៃ ។ ចំណែក​ថ្ងៃ​ដែល​កក់សក់​ក៏​មិនត្រូវ​ឱ្យ​សក់​ជ្រុះ​លើសពី ២០០ សរសៃ​ក្នុង​មួយថ្ងៃ​ដែរ ។ បើ​មាន​សក់​ជ្រុះ​ច្រើនជាង​នេះ​ចាត់ទុក​ថា​ខុសពី​ប្រក្រតី​ហើយ គួរ​រក​មូលហេតុ​ដើម្បី​បំបាត់​អាការ​ទៅវិញ ។ ក្នុងដំណាក់កាល​ដំបូងគ្រូពេទ្យ​បាន​ណែ​នាំឱ្យ​កាត់បន្ថយ​ការ​លាបថ្នាំ​សក់ប​ពា្ឈ​ប់​ការ​អ៊ុតសក់ ។ ក្រៅពីនេះ​ត្រូវ​សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង ហាត់ប្រាណ ដែល​អាចជួយ​ឱ្យ​អាការ​សក់​ជ្រុះ​ធូរស្បើយ​មួយកម្រិត​មកវិញ ។​

-​ផ្នែក​វិទ្យាសាស្ត្រ​អាចជួយ​ដោះស្រាយ​សក់​ជ្រុះ
​ក្រៅពី​សង្កេត​អាកា​រសក់​ជ្រុះ​ដោយ​ខ្លួនឯង​ហើយ ផ្នែក​វិទ្យាសាស្ត្រ បច្ចុប្បន្ន​ក៏​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ដូចគ្នា ។ អ្នកឯកទេស​បាន អះអាង​ពី​ការរកឃើញ​របស់ខ្លួន​ថា អាការ​សក់​ជ្រុះ​ដែល​កើតមាន​លើ​ក្រុមមនុស្ស​ដែលមាន​វ័យ​តាំងតែ​នៅ​ក្មេង​នោះ គឺ​បណ្តាលមកពី​តំណពូជ​ភាព​តានតឹង​ផ្លូវ​អារម្មណ៍ ការ​រ​កើតរោគ ការ​លេបថ្នាំ​ប្រភេទ​ខ្លះ អ័រម៉ូន​មិនមាន​តុល្យភាព​ជាដើម ។

​ក្រៅពីនេះ​បញ្ហា​តែង​ជួបប្រទះ​ច្រើន​បំផុត​ដែល​បណ្តាលឱ្យ​សក់​ជ្រុះ​នោះ គឺ​កើត​មកពី​អង់​ហ្ស៊ី​ម 5-Alpha Reducta Se មានប្រតិកម្ម​ជាមួយ​អ័រម៉ូន​ភេទ​ប្រុស Testosterone ដែល​ធ្វើឱ្យ​អ័រម៉ូន Testosterone មាន​អានុភាព ខ្លាំង​ឡើង ដែល​គេ​ហៅថា DHT (Dihydrotestosterone) ។ ប្រភេទ អ័រម៉ូន​នេះឯង​ដែលមាន​ចំណែក​ជួយ​ជំរុញ​ឱ្យ​ក្រពេញ​ខ្លាញ់​ផលិត​ខ្លាញ់​ច្រើនឡើង ធ្វើឱ្យ​ស្បែកក្បាល​សើម​ដោយ​ខ្លា​ញ់ច្រើន រួមទាំង DHT មាន ឥទ្ធិពល​ទប់ស្កាត់​ដល់​ចលនា​នៃ​ការបង្កើត​កោសិកា​សរសៃសក់​ទើប​បណ្តាល ឱ្យ​សរសៃសក់​ដែល​ដុះ​ឡើង​ថ្មី​មាន​ទំហំ​កាន់តែ​រួម​តូច​ជា​បន្តបន្ទាប់រហូត បណ្តាលឱ្យ​កើត​អាការ​សក់​ស្តើង និង ក្បាល​តម្ពែក ។​ ​នៅពេល​បច្ចុប្បន្ន​គេ​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ប្រើ​បច្ចេកវិជ្ជា ដូចជា Trichogensis Program ដែល​ជួយ​បញ្ហា​ជ្រុះ​សក់​ដោយសារ អ័រម៉ូន​អន់​ខ្សោយ​ដោយ​មិនចាំបាច់​ផឹកថ្នាំ​ឡើយ ៕ ​ស្រី​ណៃ