សម្គាល់​យ៉ាងណា​ទើប​ដឹងថា​នាង​ឈានដល់​ចំណុចកំពូល ?

Doliprane TVC

​សំណួរ ៖ ខ្ញុំ​បាន​រៀបការ​ជិត​កន្លះ​ឆ្នាំ​ហើយ ប៉ុន្តែ​រៀងរាល់​ពេល​រួមភេទ​មិនដឹង​ទាល់តែសោះ​ថាភរិយា​ឈានដល់​ចំណុចកំពូល​ឬក៏​អត់​ទេ ? ព្រោះឃើញ​នាង​ធ្វើ​ធម្មតា​មិនមាន​អ្វី​ប្រែប្រួល​គួរឱ្យកត់សម្គាល់​សោះ ដែល​ខុសប្លែក​ពី​បុរស​នៅពេលឈានដល់​ចំណុចកំពូល​ងាយ​នឹង​ដឹង​ពី​សកម្មភាព ពិសេស​ពេល​បាញ​ទឹកអសុចិ​ចេញមក​ខាងក្រៅ​តែម្តង ។​ ​តើ​យើង​អាច​សម្គាល់​ស្ត្រី​ឈានដល់​ចំណុចកំពូល​តាម​វិធី​ណា​ឱ្យ​ជាក់លាក់ ?

​ចម្លើយ ៖ ពេលដែល​ស្ត្រី​ឈានដល់​ចំណុចកំពូល ជាទូទៅ​នាង​មិនដែល​ប្រកាសប្រាប់​ដល់​ភាគី​បុរស​ឡើយ ប៉ុន្តែ​យ៉ាងណា​បើ​អ្នកជា​មនុស្ស​ពូកែ តាមដាន និង សង្កេតមើល​ភាពខុសប្រក្រតី​របស់នាង​ក៏​អាច​ដឹងបាន​មួយចំនួន​ក្នុងពេល​ឈានដល់​ចំណុច​ផងដែរ ។​ ​តាម​ការស្រាវជ្រាវ​បង្ហាញថា ស្ត្រី​នៅពេល​ឈានដល់​ចំណុចកំពូល​មានការ​ប្រែប្រួល​ខាង​រាងកាយ​មួយចំនួន​ដូចជា ចង្វាក់បេះដូង​ញាប់​រន្ថាន់​ជាង​មុន​ដោយ​អាច​កើនឡើង​ពី ១៥០ ទៅ ១៦០ ដង ក្នុង​មួយ​នាទី ។ ទោះបីយ៉ាងណា​សញ្ញា​នេះ យើង​មិនអាច​សង្កេត​បាន​ដោយ​ជាក់លាក់​ទេ ។​

​ក្រៅពី​សញ្ញា​ខាងលើ គឺ​ដៃ និង ពោះ​របស់​ស្ត្រី​ចាប់ផ្តើម​ឡើងក​ម្តៅ​ដោយ​ក្នុងនោះ មុខ ទ្រូង សុដន់ និង ស្បែក​សព្វ​រាងកាយ​ក៏​កើន​កម្តៅ​ដែរ ។ ទ្វារមាស និង ស្បូន​របស់​នាង​ចាប់ផ្តើម​រំញោច ចំណែក​សាច់​ដុំដៃ ជើង ក និង មុខ របស់​នាង​មាន ការ​កន្ត្រាក់​ឡើង​តឹង​ណែន​ដំណាលគ្នា​ផងដែរ ។ ​ក្រៅពី​សញ្ញា​ទាំងនេះ ការ​សើច ឬ ថ្ងូរ​នោះបញ្ជាក់ថា​នាង​កំពុង​ពេញចិត្ត​ហើយ ។ ទាំងនេះជា​សញ្ញា​ប្រាប់ថា​នាង​ឈានដល់​ចំណុចកំពូល​ទាំងអស់ ។ ស្ត្រី​ខ្លះទៀត​មិនបាន​បញ្ចេញ​អ្វី​ទាំងអស់ ប៉ុន្តែនាង​អាច​បញ្ចេញ​កាយវិការ​ឱបក្រសោប​អ្នក​យ៉ាង​ណែន ឬ យកដៃ​អង្អែល​ខ្នង រាងកាយ​អ្នក បញ្ជាក់ថា​នាង​កំពុងមាន​សេចក្តីសុខ​ពេញទី ឬ បញ្ជាក់ថានាង​កំពុង​ឈានដល់​ចំណុចកំពូល​ហើយ ៕