អ្នកបើករថយន្ត​ជិត​២០០​នាក់​ដឹក​កម្ម​កា​រា​នី​រោងចក្រ​តឹក​ហ្វុ​ក ចូលរៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

​ខេត្តកំពង់ឆ្នាំង​៖​ ​អ្នកបើកបរ​រថយន្ត​ជិត​២០០​នាក់ ដឹក​កម្មករ​កម្ម​កា​រា​នី​រៀងរាល់ថ្ងៃ បាននាំគ្នា​មក​សិក្សា​រៀនសូត្រ​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ការបង្ហាត់បង្រៀន​នេះ​បាន​ធ្វើឡើង​នៅក្នុង​រោងចក្រ​តឹក​ហ្វុ​ក ស្ថិត​ក្នុងភូមិ​អន្លង់ត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​មាន​រយៈពេល​២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ ដោយមាន​ការសហការ​ពី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក មន្ទីរ​សាធារណៈការ​ខេត្ត និង​បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុង​គោលបំណង​ជំរុញ​អោយ​អ្នកបើកបរ​រថយន្ត​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​និង​នាំគ្នា​ធ្វើលិខិត​ស្នាម​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​យាន្ត​យន្ត​របស់គាត់​ដែល​កំពុង​ចរាចរណ៍​នៅលើ​ដងផ្លូវ​រៀងរាល់ថ្ងៃ​។​

​លោក ឈឹម សារុន នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង​ទៅកាន់​អ្នកបើកបរ​រថយន្ត​ទាំងអស់​ថា​៖ កន្លងមក​ថ្មីៗ​នេះ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កដោយ​រថយន្ត ដឹក​កម្មករ​ស្រុក​នេះ​ចំនួន​២​លើក ដោយ​បណ្តាលអោយ​កម្ម​កា​រា​នី​ជាង​១០០​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ចំណែក​អ្នក បើកបរ​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ និង​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន​និង​មាន​ដីការ​តាម​ចាប់ខ្លួន ដោយ​គេ​ដឹងថា​គ្រោះថ្នាក់ ខាងលើនេះ មកពី​អ្នកបើកបរ​រថយន្ត​នេះ​មិនបាន​ឆ្លងកាត់​រៀនសូត្រ​ក្នុង​សាលា​បើកបរ​។ ដោយឡែក​ការរៀនសូត្រ​ក្នុង​រយៈ ពេល​២​ថ្ងៃនេះ គឺ​ទិសដៅ​ជា​ចំបង​បំផុត​នោះ​គឺ​ការបញ្ជ្រៀប​ច្បាប់​ចរាចរណ៍​អោយ​អ្នកបើក​បរបាន​យល់ដឹង និង​យកទៅ អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក ឈឹម សារុន បាន​បន្តថា​៖ តាម​អនុសាសន៍​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងការ​ទប់ស្កាត់​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ឯកឧត្តម​ស្នើអោយ​ប្រធាន​អនុគណៈ កម្ម​ការ សុវត្ថិភាព​ចរាចរណ៍​គ្រប់​រាជធានី និង​ខេត្ត​សហការ​ជាមួយ​មន្ទីរ​សាធារណការ​ខេត្ត និង​មន្ទីរ​ការងារ​ចុះ​ផ្សព្វផ្សាយ​ច្បាប់ ដល់​អ្នកបើក​បររថ​យន្ត​ដឹក​កម្មករ​កម្ម​កា​រា​នី​នៅ​គ្រប់​រោងចក្រ យល់ដឹង​អំពី​ការដឹក​មនុស្ស​លើស​ចំណុះ ការបើក​លឿន ការបើក​បរជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ការធ្វើ​ប័ណ្ណបើកបរ ប័ណ្ណ​សំគាល់​យាន្ត​យន្ត សីលធម៌​នៃ​ការបើកបរ​។​លើសពីនេះ​ឯកឧត្តម​អគ្គស្នងការ​បានអោយ​រឹតបណ្តឹង​ការត្រួតពិនិត្យ ល្បឿន ជាតិ​ស្រវឹង​នៅ ពេលយប់​អោយបាន​ជាប់​ជាប្រចាំ​បន្ថែម​លើ​ការត្រួតពិនិត្យ​ជាទូទៅ និង​ត្រូវ​បង្កើន​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នៅ តាម​សហគមន៍ សាលារៀន និង​រោងចក្រ អោយបាន​ទូលំទូលាយ​។​

នៅ​ឱកាស​នោះ​លោក មាស ឈុនលី មន្ត្រី​មន្ទីរ​សាធារណការ​ខេត្ត​បាន​សំណូមពរ​ដល់​បងប្អូន អ្នកបើកបរ​រថយន្ត ដឹក​ម្មករក​ម្មកា​រា​នី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ត្រង់ត្រាប់​ស្តាប់​នូវ​ការបញ្ជ្រៀប​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ និង​ចូលរួម ធ្វើលិខិត​ស្នាម​ទាក់ទង​នឹង​យានយន្ត​អោយបាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា ព្រោះ​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ខាង​អគ្គ​នា យក​ដ្ឋា​ន​ដឹកជញ្ជូន​ផ្លូវគោក និង​មន្ទីរ​សាធារណការ ខេត្ត​សហការ​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នឹង​បើក ការប្រឡង​យក​ប័ណ្ណបើកបរ​នៅ​ជិត​រោងចក្រ​តឹក​ហ្វុ​ក​ហើយ និង​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​តទៅ មន្ត្រីនគរបាល ចរាចរណ៍​ផ្លូវគោក​នឹង​ចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​រាល់​បទល្មើស​ទាំងអស់​ដែល​មានចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​រួមទាំង​ការពិនិត្យ​នូវ​លិខិតស្នាម​ទាក់ទង​នឹង​យានយន្ត​ផងដែរ​៕ រិ​ទ្ធិ ជ័យ

KA-30-01-2016-12 KA-30-01-2016-14