ព្រែក​ឆ្លូង ឬ​បន្ទាយ​គូ ជា​ស្ថានីយ​បុរាណ​មាន​អាយុកាល​ជាង​៤០០០​ឆ្នាំ​មកហើយ​

​ភ្នំពេញ​៖ ស្ថានីយ​បន្ទាយ​គូ​នៃ​អរិយធម៌​មេមត់ ជា​អរិយធម៌​មួយ​យ៉ាងសំខាន់​នៅ​អាស៊ីអាគ្នេយ៍​នេះ ហើយ​ជា​មោទនភាព​ចំពោះ​ប្រទេស​កម្ពុជា​យើង ដែលមាន​អរិយធម៌​ដ៏​ចំណាស់​របស់ខ្លួន​ជាស្រេច​មុននឹង​ឈានចូល សម័យ​ហ្វូណន សម័យ​ចេនឡា និង​សម័យអង្គរ​ជា​រៀង​តម​ក​។ ស្ថានីយ​បុរាណ​នេះ​មិនសូវមាន​អ្នក​បានដឹង បាន​ស្គាល់ សូម្បីតែ​អ្នកស្រី​ត្រឹង ងា ដែលជា​អ្នកសរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ ក៏​មិនដឹង​ផងដែរ​ថា អ្វី​ទៅជា​ស្ថានីយ​ព្រែក​ឆ្លូង ឬ​ស្ថានីយ​បន្ទាយ​គូ ច្បាស់​នោះដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក​សាស្ត្រាចារ្យ ធុ​យ ចាន់​ធួន អគ្គនាយករង​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អនុប្រធាន​សមាគម​អ្នកប្រវត្តិសាស្ត្រ​កម្ពុជា នៅក្នុង​ការធ្វើ​បទ​បាឋកថា នៅ​ពុទ្ធសាសនបណ្ឌិត្យ​។​

​លោក​សាស្ត្រាចារ្យ ធុ​យ ចាន់​ធួន បានបង្ហាញ​ពី​ការស្រាវជ្រាវ​ថា នៅ​ស្ថានីយ​បន្ទាយ​គូ ស្រុក​មេមត់ ខេត្តកំពង់ចាម​មាន​អាយុ​ចាប់ពី​២២៩០​ឆ្នាំ មុន​គ្រ​ស្ដ​សករាជ ដល់​ឆ្នាំ​២០៣០​ឆ្នាំ មុន​គ្រិស្ដសករាជ​ក្នុង​ជម្រៅ​ស្រទាប់​វប្បធម៌​ពី​៩០​ស​.​ម ទៅ​១០០​ស​.​ម​។ ស្ថានីយ​បុរាណ​ទាំងនេះ ត្រូវបាន​កត់សម្គាល់​ដោយមាន​សំណល់​បុរាណវិទ្យា ដូចជា បំណែក​កុលាលភាជន៍ ឧបករណ៍ប្រើប្រាស់​ធ្វើ​អំពី​ថ្ម មានដូចជា ពូថៅ និង​ថ្មសំលៀង ជាច្រើន​នៅ រាយប៉ាយ នៅលើ​ផ្ទៃ​ស្ថានីយ និង​កប់​ក្នុង​ដី រហូតដល់​បច្ចុប្បន្ន​។

​ការសិក្សា​ស្រាវជ្រាវ​នេះ បាន​បន្ថែម​ព័ត៌មាន​ជាច្រើន​ទៅក្នុង​អត្ថបទ​របស់លោក ត្រឹង ងា ដែល​បាន​ចុះផ្សាយ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ ឆ្នាំ​១៩៧៣ អំពី​ស្ថានីយ​ព្រែក​ឆ្លូង​ដែល​មានតែ​១​ទំព័រ​ប៉ុណ្ណោះ​។ ហើយ​លោក​ត្រឹង ងា ក៏​មិនបាន​សិក្សា និង​មិន​បានឃើញ​ទីតាំង​ស្ថានីយ​ទាំងនេះ​ដោយផ្ទាល់​ឡើយ លោក​គ្រាន់តែ​សិក្សា​តាមរយៈ​របាយ​ការណ៍កំ​ណាយ​បុរាណវិទ្យា របស់លោក ហ្គ្រូ​ស លី​យេ ក្នុង​ឆ្នាំ​១៩៦២ ។ នេះ​គឺជា​ការអះអាង​របស់លោក ធុ​យ ចាន់​ធួន​នៅក្នុង​បាឋកថា​លើ​ប្រធានបទ​«​ស្ថានីយ​ព្រែក​ឆ្លូង ឬ​ស្ថានីយ​បន្ទាយ​គូ​»​នៅ​ព្រឹក​ថ្ងៃទី​២៨​នេះ​។​
ព្រែក​ឆ្លូង ឬ​បន្ទាយ​គូ ជា​ស្ថានីយ​បុរាណ​មាន​អាយុកាល​ជាង​៤០០០​ឆ្នាំ​មកហើយ​

​ចំណែក​អ្នកស្រាវជ្រាវ អ្នកនិពន្ធ និង​អ្នកអាន​ខ្មែរ មួយចំនួន​ក៏​មិនបាន​សិក្សា និង​ឃើញ​ស្ថានីយ​ទាំងនោះ​ដោយផ្ទាល់ ក៏បាន​បកប្រែ​បន្ត​ពី​បារាំង​«​ភូមិ​មូល​»​។

​លោក​សាស្ត្រាចារ្យ ធុ​យ ចាន់​ធួន ក៏បាន​បញ្ជាក់​ផងដែរ​ថា ស្ថានីយ​បន្ទាយ​គូ​ទាំងនោះ បានបង្ហាញ​ឲ្យ​ដឹង​អំពី​កា​រស់នៅ និង​ប្រព័ន្ធគ្រប់គ្រង​មួយ ដ៏​ចាំបាច់​ដែល​ត្រូវការ​អ្នកដឹកនាំ​ត្រឹមត្រូវ ក្នុងការ​ចាត់ចែង កសាង​ស្ថានីយ​នីមួយៗ​។ ការសិក្សា​ពី​បន្ទាយ​គូ ក៏បាន​ឲ្យ​ដឹង​បន្ថែមទៀត អំពី​លក្ខណៈ​សង្គម នៃ​អ្នកធ្វើ​កសិកម្ម តឹកតាង​នៃ​ការដាំ​ស្រូវ ចេះ​ផ​លលិត​អំបោះ​ដើម្បី​ត្បាញ​សំលៀកបំពាក់ មនុស្ស​ចេះ​ធ្វើ​ជំនួញ​តាមរយៈ​ការដោះដូរ ត្រូវ​បានឃើញ​យ៉ាងច្បាស់​នៅលើ​បំណែក កុល​លា​ភាជន៍​នានា​។  «​សក្ខី​កាម​នានា​បង្ហាញ បញ្ជា​ក់នូវ​សម្មតិកម្ម​ខាងដើម​ថា ស្ថានីយ​បន្ទាយ​គូ គឺជា​សណ្ឋាន​នៃ​កា​រៀបចំ​សង្គម​ដំបូងៗ ដែល​បានចាប់កំណើត​នៅ តំបន់​ឥណ្ឌូចិន ជាពិសេស​នៅ​កម្ពុជា​» នេះ​ជាការ​អះអាង​របស់លោក ធុ​យ ចាន់​ធួន​។
ព្រែក​ឆ្លូង ឬ​បន្ទាយ​គូ ជា​ស្ថានីយ​បុរាណ​មាន​អាយុកាល​ជាង​៤០០០​ឆ្នាំ​មកហើយ​

​ស្ថានីយ​នេះ គឺជា​ដើម​នៃ​អរិយធម៌​ខ្មែរ មុន​សម័យ​ហ្វូណន ឬ​សម័យ​នរគ​ភ្នំ សម័យ​ចេនឡា និង​សម័យអង្គរ​។ ដោយសារតែ​នោះ​គឺជា​សម័យ​អន្តរកាល​មុននឹង​ចូល​សម័យ​ប្រវត្តិសាស្ត្រ មនុស្ស​ចាប់ផ្ដើម​សង់​ជា​ជំរំ រក​នៅ​ជា​កំផែង ដែលមាន​រាង​ជា​រង្វង់​មូល ក្នុង​អង្គត់​ផ្ចិត ២០០ ទៅ​៦០០​ម៉ែត ជា​អង្គត់​ផ្ចិត​ហើយ​មនុស្ស​រស់នៅក្នុង​ជំរំ​នោះ​រាប់ម៉ឺន រាប់សែន​នាក់ ដែល​រស់នៅក្នុង​រចនា​សម្ព័ន្ធ​រស់នៅ និង​គ្រប់គ្រង​ត្រឹមត្រូវ ដែលមាន​ជា​មេកន្ទ្រាញ មាន​ជា​ស្ដេច​ដឹកនាំ តែ​មិនទាន់​ចេះ​សរសេរ​អក្សរ​។​

​តែ​ទោះជា​យ៉ាង លោក​សាស្ត្រាចារ្យ ធុ​យ ចាន់​ធួន ព្រម​ទទួលស្គាល់ថា​លោក​មាន​ភាពលំបាក់​ជាច្រើន​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ព្រោះតែ​លោក​ត្រូវ​ចំណាយ​ថវិការ​ដោយ​ខ្លួនឯង ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​។ មិនតែប៉ុណ្ណោះ ប្រភព​ឯកសារ ទំនាក់ទំនង​ដើម្បី​ទទួលបាន​ព័ត៌មាន និង​ការធ្វើ​កំណាយ គឺជា​កិច្ចការ​ដ៏​លំបាក់​សម្រាប់​លោក​ក្នុងនាម​ជា​អ្នកសិក្សា​ស្រាវជ្រាវ​។​
ព្រែក​ឆ្លូង ឬ​បន្ទាយ​គូ ជា​ស្ថានីយ​បុរាណ​មាន​អាយុកាល​ជាង​៤០០០​ឆ្នាំ​មកហើយ​

​សូម​បញ្ជា​ថា លោក ធុ​យ ចាន់​ធួន បាន​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ទាក់ទង​និង​ស្ថានីយ​ព្រែក​ឆ្លូង ឬ​ស្ថានីយ​បន្ទាយ​គូ នេះ​រហូតដល់​ទៅជិត​៥០០​ទំព័រ​។  តែ​លោក​ក៏បាន​សំណូមពរ​ទៅ​រាជរដ្ឋាភិបាល ក៏ដូចជា​ស្ថាប័ន​ជំនួយ​ផ្សេងៗ គួរតែ​គិតពី​ការបោះពុម្ព​សៀវភៅ​ទាក់ទង​ជាមួយ​រឿង​វប្បធម៌ អរិយធម៌​ខ្មែរ និង​ប្រវត្តិសាស្ត្រ​ផង កុំ​ជួយ​តែ​ទៅលើ​រឿង​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និង​កសិកម្ម​ផ្សេងៗ​ពេក​។ ព្រោះថា​មនុស្ស​តែ​កាលណា​ប្រជាជន​ខ្មែរ មិន​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្លួនឯង ថា​ខ្លួនឯង​មកពីណា​ផង ទោះបី​ជួយ​តែ​រឿង​ប្រជាធិបតេយ្យ ក៏​មិនសូវ​មានន័យ​នោះទេ​។​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​