សភា​មី​យ៉ាន់​ម៉ា​បិទ​បញ្ចប់​សម័យប្រជុំ​ចុងក្រោយ ដោយ​ការ​រាំច្រៀង​កម្សាន្ត​ទាំងអស់គ្នា​

​គឺជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ប្រធានរដ្ឋសភា​ផុត​អាណត្តិ​មី​យ៉ាន់​ម៉ា​លោក ស្វេ ម៉ាន់ ( Shwe Mann) បាន​បិទ​បញ្ចប់​សម័យប្រជុំ​សភា​ចុងក្រោយ​នៃ​នីតិកាល​ចាស់ ដោយ​ការ​ច្រៀង​ចម្រៀង​រៀបរាប់ ពី​ការរួបរួម​ជាតិ និង​ស្វាគមន៍​ចំពោះ​សភា​អាណ​តិ្ត​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​( Aung San Suu Kyi)​។ សកម្មភាព​ចុងក្រោយ​របស់​ប្រធានរដ្ឋសភា​រូបនេះ ត្រូវបាន​គេ​មើលថា​ជា​ឥរិយាបថ​ចាស់ទុំ​មួយ​របស់​អ្នកនយោបាយ​មី​យ៉ាន់​ម៉ា​។​

​ម្សិលមិញ គឺជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​សម័យប្រជុំ​ពេញអង្គ​ចុងក្រោយ​នៃ​នីតិកាល​សភា​មី​យ៉ាន់​ម៉ា​ដែល​ដឹកនាំ ដោយ​បក្ស​កាន់អំណាច​សហភាព​រួបរួម និង​អភិវឌ្ឍន៍​(USDP)​របស់លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ថេ​ន សេន (Thein Sein)​។ ហើយ​សភា​នីតិកាល​ថ្មី ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើកដំបូង​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ​ខាងមុខ​។​

​ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ការបិទ​បញ្ចប់​នីតិកាល​នៃ​សភា សមាជិកសភា​មី​យ៉ាន់​ម៉ា បាននាំគ្នា​រាំ និង​ច្រៀង​កម្សាន្ត​ជាមួយគ្នា​។ ក្នុងនោះ​ប្រធានរដ្ឋសភា​ផុត​អាណត្តិ លោក បាន​ស្វេ ម៉ាន់ បាន​ច្រៀង​ដូច​ច្នះ​ថា « សូម​ឲ្យ​ក្តី​សុ​បិ​ន្ត នឹង​ក្លាយជា​ការពិត​។ សូមអ្នក​មាន​សុខ​ភាពល្អ មាន​កម្លាំង​ខ្លាំងក្លា និង​ជួបតែ​ភាព​រីករាយ​ក្នុង​ឆាកជីវិត​»​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់លោក Hla Tun សមាជិក​រដ្ឋសភា​បក្ស​លោក ថេ​ន សេន ដែលជា​អ្នកនិពន្ធ​បទ​ចម្រៀង​នោះ​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន AFP ។​

​លោក Hla Tun ក៏បាន​បន្ថែមទៀត​ដែលថា បទ​ចម្រៀង​នោះ សរសេរ​ឡើង​ដើម្បី​បង្ហាញ​ពី​ការរួបរួម​ជាតិ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ជាមួយនឹង​សារព័ត៌មាន​ដដែល ដែល​បាន​បន្ថែម​ដែលថា លោក​បាន​ព្យាយាម​សរសេរ​បទ​នេះ​យ៉ាង​យកចិត្តទុកដាក់ បើទោះបីជា​លោក មានការ​ងារ​រវល់​ខ្លាំង នា​រយៈពេល​ចុងក្រោយ​ក៏ដោយ​។​

​សូមបញ្ជាក់​ផងដែរ លោក​ស្វេ ម៉ាន់ គឺប្រធាន​រដ្ឋសភា​ដែលជា​សមាជិក​របស់​ប​ក្ស​កាន់អំណាច​សហ​ភា ព​រួបរួម និង​អភិវឌ្ឍ​។​នៅ​ក្នង​នីតិកាល​ថ្មី​នៃ​សភា​មី​យ៉ាន់​ម៉ា លោក​មិន​ទទួលបាន​អាសនៈ​នៅក្នុង​សភា នោះទេ ដ្បិត​មណ្ឌល​ដែល​លោក បាន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ចុងឆ្នាំ​២០១៥ បាន​ចាញ់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​។

​ការបង្កើត​ឲ្យ​មានការ​រាំច្រៀង​កម្សាន្ត​រវាង​សមាជិក​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​ដែល​នឹងត្រូវ​ឡើង អំណាច​ជំនួស​នេះ គឺជា​វប្បធម៌​មួយ​ដ៏​ក្នុងកា​រួបរួម​ជាតិ ពោលគឺ​ដំណើរការ​ទៅមុខ​នៃ​ល​ទិ្ធ​ប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​មី​យ៉ាន់​ម៉ា​។

​ក្រោយ​លទ្ធផល​នៃ​ការបោះឆ្នោត​ត្រូវ​បង្ហាញ​ជា​ផ្លូវការ​ថា បក្ស​លោកស្រី ស៊ូ​ជី នឹងត្រូវ​ដឹកនាំ​សភា លោក ស្វេ ម៉ាន់ ត្រូវបាន​គេ​មើលឃើញថា​ជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​សម្របសម្រួល​ក្នុង​ដំណើរ​នៃ​ការ ចរចា​ផ្ទេរអំណាច​។ នោះ​គឺ លោក​បានរៀបចំ​ឲ្យ​មានការ​ចរចា​មួយ​កាលពី​ខែធ្នូ ឆ្នាំ​២០១៥​រវាង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ជាមួយនឹង​លោក ថា​ន់ ស្វេ ជា​អតីត​មេដឹកនាំ​កំពូល​ដ៏​មាន​ឥទ្ធិពល​ក្នុង​បរិបទ​នយោបាយ​មី​យ៉ាន់​ម៉ា​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​