កុមារី​អាយុ​១៣​ខែ​ម្នាក់​ចាប់​ខាំ​ត្រី​អណ្តែង​រស់​ស៊ី តែ​ត្រី​ត្បុល​ចូល​បំពង់ក​ស្ទះខ្យល់​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​

​ខេត្តកំពង់ឆ្នាំង​៖ កុមារី​អាយុ​១៣​ខែ​ម្នា​ក់បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​រូបគេ​បាន​ចាប់យក​ត្រី​អណ្តាតឆ្កែ​រស់​១​ក្បាល​នៅរស់​យកមក​ខាំ​ហូប ហើយ​ត្រី​នោះបាន​ត្បុល​ចូលទៅក្នុង​បំពុងក បណ្តាលអោយ​ស្ទះខ្យល់​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ខេត្ត​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៧ និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ នៅ​នឹង​ផ្ទះ​កុមារី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់​ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​

​ក្រុមគ្រួសារ​គេ​បានអោយដឹងថា​៖ កុមារី​រងគ្រោះ​ឈ្មោះ ឆៃ ឈិ​ត​លី​យូ​លីន អាយុ​១៣​ខែ មាន​ម្តាយ​ឈ្មោះ ថុង សៅ​លី អាយុ​២២​ឆ្នាំ ឪពុក​ឈ្មោះ សឿន រ៉ា​ឈី​ត អាយុ​២៦​ឆ្នាំ ប្តី និង​ប្រពន្ធ​មានមុខរ​បរជាក​ម្មក​រោងចក្រ​មាន ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ បាន​ទុក​កូន​ផ្ញើ អោយនៅ​ជាមួយ​ជីដូន ឈ្មោះ ធឿន អាយុ​៥៣​ឆ្នាំ ជា​អ្នក​មើលថែ​ចៅ​នៅពេល ឪពុកម្តាយ ទៅធ្វើ​ការបាត់​។​

​លោក យឹម សុផល នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​រលារ​ប្អៀ​រ​បានអោយដឹងថា​៖ នៅ​មុនពេល​កើតហេតុ​លោកយាយ ធឿន ដែល​ត្រូវជា​ជីដូន​បង្កើត​របស់​កុមារី​រងគ្រោះ បាន​ទិញ​ត្រី​អណ្តាតឆ្កែ​ពី​អ្នកលក់​តាម​ម៉ូតូ​ចំនួន​កន្លះ​គីឡូ​យកមក​ធ្វើ​ម្ហូប​។ នៅពេល​ទិញ បានមក​លោកយាយ​ក៏បាន​យក​ត្រី​នោះមក​ដាក់​លើ​គ្រែ ហើយ​គាត់​ទៅ​ដងទឹក នៅក្រោយ ផ្ទះ​ដោយ​ទុក​ចៅ​អោយនៅ​លេង​ក្នុងផ្ទះ​។

នៅពេល​ត្រឡប់មកវិញ​លោកយាយ​បានឃើញ​ច​ស្រី ប្រកាច់​ស្ល​ខ្យល់ និង​មាន​ឈា ម​ជាច្រើន​បាន​ហូរ​ចេញពី​ក្នុង​មាត់ ឃើញ​ដូច្នេះ​គាត់​ក៏បាន​ស្រែកហៅ​អ្នកជិតខាង អោយ មកជួយ ហើយ​នៅពេល​នោះដែរ​អ្នកស្រុក​បាន​ហែក​មាត់​មើល​កុមារី​រងគ្រោះ​មើលឃើញ ត្រី​អណ្តាតឆ្កែ​ចូលទៅ​ជាប់​ក្នុង​បំពង់ក​កុមារី​នោះ ដោយ​បា ឃើញតែ​កន្ទុយ​ត្រី​នៅ​កណ្តាល បំពង់ ក មិនអាច​ជួយ​អី​បានឡើយ ក៏បាន​ដឹក​កុមារី​រងគ្រោះ​យកទៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​តែ​ពេលទៅដល់​ពេទ្យ​ខេត្ត​កុមារី​រងគ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​ក្រុមគ្រួសារ​ក៏បាន​យក​សព​កុមារី​ត្រឡប់មកផ្ទះ​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រិ​ទ្ធិ ជ័យ​

KA-30-01-2016-15 KA-30-01-2016-16