នរណាជាអ្នកដើរចេញចុងក្រោយ ?

ភ្នំពេញ:

​ភ្នំពេញ​:​នរណា​ជា​អ្នក​ដើរចេញ​ចុងក្រោយ​សម្រាប់​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន TIFFY ARENA របស់ TV5 នៅ​ថ្ងៃទី​៣១​មករា​នេះ ។​
​មាន​អ្នក​ប្រដាល់​ចំនួន​១៤​នាក់​ហើយ​ដែល​បាន​កក់​កៅអី​ទុក ហើយក៏​មាន​អ្នក​ប្រដាល់​១៤​នាក់​ដែរ​ដែល​បាន​ខ្ទាត​ចេញពី​ការប្រកួត ។​
​សម្រាប់​ថ្ងៃទី​៣១​មករា​នេះ​គឺជា​ការប្រកួត​បញ្ច​ប់វ​គ្គ​ជម្រុះ​បឋម​ដែលមាន​អ្នក​ប្រដាល់​៣២ រូប ។ លីន ចំរើន​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ត្រុ​វប្រ​កួត​ជាមួយ​អ្នក​ប្រដាល់​អ៊ី វា់ន់​សាក់​របស់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​តែ​អ្នក​ប្រដាល់​រូបនេះ​ឧស្សាហ៍​មានឱកាស​ឡើង​សង្វៀន​ប្រ​កួត​ណាស់ ។​គេ​មិនមែនជា​អ្នក​ប្រដាល់​ដែល​ល្អ​ខ្លាំង​នោះទេ​តែ​គេ​វ៉ៃ​បាន​គ្រាន់បើ​ដែរ ។​
​ចំពោះ​វ៉ាន់​សាក់​គេ​ជា​អ្នកលេង​ជាយដែន​មួយរូប​ដែល​ល្អ​ជង្គង់ និង មាន​ចិត្តធំ ភាព​អំណត់​ខ្ពស់ ។ គេ​ក៏​ជា​អ្ន​ក្​ប្រដាល់​ជើង​ថ្មី​ដែរ​ហើយ​គេ​មិនសូវ​មានឱកាស​បាន​ប្រកួត​លើស​ង្វៀន​នៅ​ភ្នំពេញ​ឡើយ ។​
​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​ព្រោះ​ពួកគេ​មិន​ចង់​ដើរចេញ​នៅក្នុង​ការប្រកួត​ដំ​បូ​ង​បែបនេះ​ឡើយ ។ លីន ចំរើន និង អ៊ី វ៉ាន់​សាក់​នរណា​ជួប​សំណាងល្អ ?
​ប្រកួត​ជម្រុះ​ចុងក្រោយ​នេះដែរ​អ្នក​ប្រដាល់​ផាន ផាត់​យុទ្ធ​ក្លិប​សាល​វ័​ន្ដ​កីឡា​ជួប​ជាមួយ​អ្នក​ប្រដាល់​ផាន់ ពិ​សិ​ដ្ឋ​ក្លិប​គុជ​សារ​កីឡា ។​
​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គឺជា​ជើង​ខ្លាំង​ដូចគ្នា ។ ជាមួយនឹង​កលល្បិច​ល្អ និង មាន​ផ្លែ​វ៉ៃ​គួរ​ឲ្យ​ខ្លាច​នោះ​ពួក​គេ​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ការវាយលុក ៥ ទឹក​ពេញ ។ សម្រាប់​អ្នក​ឬាំ​ង ២ នេះ​អ្នកចាញ់​ប្រាកដជា​មានការ​សោកស្ដាយ​ខ្លាំង​ជាមិនខាន ។ ផាន ផាត់​យុទ្ធ ដើរចេញ ឬ ផាន់ ពិសិដ្ឋ​ហាលអាវ ?
​ចំពោះ​គូប្រកួត​ដែល​គយរ​ឲ្យ​ចាប់អារម្មណ៍​នោះ​មៀ​ច សុខ​រ៉ា​ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វៀង សាវ៉ន ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥ គីឡូក្រាម ។​
​អាន សុផល ក្លិប​សុភា​នូ​មានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡុង សុ​ភ័ស្ស​ក្លិប​សាល​វ័​ន្ដ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​ ៥៤ គីឡូក្រាម ។ ឯ អ្នក​ប្រដាល់​បូ​រា់ សុខ​វីន​សមាគម​ប្រដាល់​ក្រ​សួង​ការពារជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សឹង្ហ​រាជសីហ៍​មកពី​ក្លិប​គុហារ​ព្រហ្ម​ទេព ។​