ធី តុងហ៊ី និង លួន សុខខេង ជួបគ្នាដំបូង

ភ្នំពេញ:

​ភ្នំពេញ​:​អ្នក​ប្រដាល់​លួ​ន សុខ​ខេង ក្លិប​អាស៊ី​កីឡា និង អ្នក​ប្រដាល់​ធី តុង​ហ៊ី​ក្លិប​សាល​វ័​ន្ដ​កីឡា​នឹង​ជួប​ប្រកួត​គ្នា​ជា​លើកដំបូង​លើស​ង្វៀន Cambodia Beer របស់ SEA-TV នៅ​រសៀល​ថ្ងៃទី​៣១​មករា​នេះ ។​
​ពួកគេ​ស្ថិតក្នុង​ប្រភេទ​ទម្ងន់​ខុសគ្នា​ទើបតែ​ពេលនេះ​ទេ​ដែល​ទម្ងន់​របស់​ពួកគេ​ត្រូវ​គ្នា ។ តុង​ហ៊ី​មានឈ្មោះ​បោះ​សម្លេង​ក្រោយ​សុខ​ខេង​ទេ ។ គេ​ជា​អ្នក​ប្រដាល់​ដែល​ពូកែ​ជង្គង់ និង កែង មិនតែប៉ុណ្ណោះ​គេ​មាន​ច​រឹក​ឆេវឆាវ​ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត ។ អ្នក​ប្រដាល់​រូបនេះ​មាន​ចិត្តធំ​ណា​ស់​ហើយ​បើ​គូប្រកួត​ហ៊ាន​ធ្វើ​ឲ្យ​គេ​មាន​របួស​នោះគេ​នឹង​វ៉ៃ​ប្ដូរ​សង​ភ្លាម​ដោយ​មិន​ខ្វល់​ពីមួយ​ចាន​ទឹក​មួយ​ចាន​គោក​ឡើយ ។ ការ​វ៉ៃ​ប្ដូរ​របស់គេ​ជួនកាល​ជួប​សំណាងល្អ ជួន​ជួប​ស៊យ​ក៏មានដែរ ។​
​ចំពោះ​សុខ​ខេង​ពេលនេះ​គេ​មាន​អាយុ​ច្រើន​ហើយ គេ​ក្លាយជា​អ្នក​ប្រដាល់​ដែល​ចាស់វស្សា​តែ​គេ​មិនមែនជា​អ្នក​ប្រដាល់​ដែ​ល​ស្រួល​បង្ក្រាប​នោះឡើយ ។ ការ​វ៉ៃ​ចេញ​របស់​សុខ​ខេង​យឺត​មិនសូវមាន​កលល្បិច​មែន​តែ​ធ្ងន់ ។​
​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនដឹងថា​នរណា​ឈ្នះ នរណា​ចាញ់​នោះទេ​តែបើ​នរណា​ប្រហែស​អ្នកនោះ​អាចមាន​របួស ឬ សន្លប់ ។​ប្រសិនបើ​គេ​ប្រ កួត​គ្នា​ដល់​ទឹក​ទី ៥​នោះ​ទាំង​អ្នកចាញ់​ទាំង​អ្នកឈ្នះ​ប្រា​ដក​ជា​ទ្រម​ខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ ។ នរណា​ឈ្នះ ?
​វៀត ប៊ុន​ឌឿ​ន​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផាន់ សារុន​ក្លិប​គុជ​សារ​កីឡា ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​
​ប៊ុន​ឌឿ​ន​ជា​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​ល្អ ចលនា​ចល័ត​រហ័សរ​ហួន តែ​អ្នក​ប្រដាល់​រូបនេះ​ហាក់ដូចជា​មិនសូវ​ចូល​ក្លិប​ដើម្បី​ហ្វឹកហាត់​នោះទេ អញ្ចឹង​ហើយ​ទើប​បន្ទាប់ពី​ឆ្លង​ផុត​ទឹក​ទី ៣​កម្លាំង​របស់គេ​ធ្លាក់ចុះ​នោះ ។ គេ​ជា​អ្នក​ប្រដាល់​ដែល​ឆ្លាត​អញ្ចឹង​ហើយ​ទើប​នៅពេល​ប្រកួត​គេ​តែងតែ​ព្យាយាម​ផ្ដ​យល​គូប្រកួត​ឲ្យ​បាន​រហ័ស​នោះ ។​
​ការជួប​ប្រកួត​គ្នា​នេះ​មិនដឹងថា​ជ័យជំនះ​បាន​ទៅ​អ្នក​ប្រដាល់​វៀត ប៊ុន​ឌឿ​ន ឬ បាន​ទៅ​អ្នក​ប្រដាល់​ផាន់ សារុន​នោះទេ​តែ​គេ​ជឿថា​ពួកគេ​អាច​ប្រកួត​គ្នា ៥ ទឹក ។​
​នឿន ប៊ុនធឿន​ក្លិប​អមតៈ​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជាយដែន​យុក យក្ស​ខួច​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម ។​
​ម៉ន វ៉ាន់​នី​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ភួង ពិសិដ្ឋ​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​