ប៉េ​អឹ​ម​​​​ឃាត់​២​នាក់​ប្តី​-ប្រពន្ធ​​ ពាក់ព័ន្ធ​ករណី ​ជួញដូរ​គ្រឿងញៀន​​​

ខេត្តសៀមរាប​ ៖​ កម្លាំង​​​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ ក្រោម​​ការ​បញ្ជា​​ និងដឹកនាំ​ផ្ទាល់​ដោយ​លោក​ ឧត្តមសេនីយត្រី ប៉ោ វណ្ណ​និ​ត មេ​បញ្ជា​​ការ​កង រាជអាវុធហត្ថ​ខេត្ត បានចាត់​​កម្លាំង​​ចុះ​​បង្ក្រាប​ មុខ​សញ្ញាជួញដូរ​ និង​ប្រើប្រាស់​ គ្រឿងញៀន រហូត​ឈាន​ដល់​ឃាត់​ ខ្លួន​បាន​​ជនសង្ស័យ​ ២​នាក់​ប្តី​-ប្រពន្ធ​ រួមទាំង​​វត្ថុ​តាង​​​យក​ មក​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​ខេត្ត ដើម្បី​សួរនាំ​។

ហេតុ​ការណ៍​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​រំលងអធ្រាត្រឈានចូល​ថ្ងៃ​ទី​២៩ ​មក​រា ​២០១៦ ស្ថិត​នៅ​ ក្នុងផ្ទះ​ជនសង្ស័យ​​​ក្នុង ភូមិ​ព្រៃ​ថ្មី សង្កាត់​​ទឹក​វិល ក្រុង​សៀមរាប ខណៈ​ពួក​គេ​កំពុង​បម្រុង​​ចេញ​ទៅ​ចែកចាយ​ ។

​ជន​សង្ស័យទាំង២នាក់​ប្តី​-ប្រពន្ធ ​​១-​ឈ្មោះសឿ​ត យ៉ុ​ង (​ប្តី​) អាយុ​៣២​ឆ្នាំ ​មានទីលំ​នៅ​​ក្នុងភូមិ​ព្រៃ​ថ្មី សង្កាត់​ទឹក​វិល ក្រុង​សៀមរាប (​ជួញដូរ​)​ ​និង២-​​ឈ្មោះឃ្លាំង វ៉ុ​ន (​ប្រពន្ធ​) អាយុ​២៤​ឆ្នាំ ​រស់នៅ​ជាមួយ​គ្នា ដែល​មាន​ផ្ទៃពោះ​ ជិត​គ្រប់​ខែ​ ​។​ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ ដកហូត​វត្ថុ​តាង​ បានទូរស័ព្ទ​ចំនួន​៣​គ្រឿង​,​ ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​)​ ចំនួន​១៧​កញ្ចប់ ទម្ងន់​ស្មើ​៤.៨​ក្រាម ,​ដែក​បំពង់​ទីប​១, ចំពាម​កៅស៊ូ​១ , WY ចំនួន​៤៦​គ្រាប់ ។

ប៉េ​អឹ​ម​​​​ឃាត់​២​នាក់​ប្តី​-ប្រពន្ធ​​ ពាក់ព័ន្ធ​ករណី ​ជួញដូរ​គ្រឿងញៀន​​​

ប៉េ​អឹ​ម​​​​ឃាត់​២​នាក់​ប្តី​-ប្រពន្ធ​​ ពាក់ព័ន្ធ​ករណី ​ជួញដូរ​គ្រឿងញៀន​​​
ប៉េ​អឹ​ម​​​​ឃាត់​២​នាក់​ប្តី​-ប្រពន្ធ​​ ពាក់ព័ន្ធ​ករណី ​ជួញដូរ​គ្រឿងញៀន​​​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត