វិធី​ធ្វើ​ : មាន់លីងស្រួយជាមួយគ្រឿងទេស

Doliprane TVC

*គ្រឿងផ្សំ ( សម្រាប់ពីរនាក់ )
– សាច់មាន់ ១ បន្ទះ ២០០ ក្រាម
– ទឹកស៊ីអ៊ីវស ១ ស្លាបព្រាកាហ្វេ
– ប្រេងខ្យង ១ ស្លាបព្រាបាយ

– ប្រេងរុក្ខជាតិ ១ កូនចាន
– ខ្ជាយ ២០ ក្រាម
– ម្ទេសក្រៀម ៣ គ្រាប់
– ស្លឹកម្រះព្រៅ ១ មែក

– ស្លឹកក្រូចសើច ២ សន្លឹក
– ម្រេចខ្ចី ១ ភាគ ៤ កូនចាន
– គ្រាប់ស្វាយចន្ទី ១ ភាគ ៤ កូនចាន
– ម្រេចម៉ដ្ឋ ១ ភាគ ២ ស្លាបព្រាកាហ្វេ

*វិធីធ្វើ
១ – ហាន់សាច់មាន់ជាចំណិតតូចៗ រួចយកទៅប្រឡាក់ផ្អាប់ជាមួយប្រេងខ្យង ទឹកស៊ីអ៊ីវស ម្រេចម៉ដ្ឋ ទុកឱ្យវាជ្រាបចូលសាច់ ។

២ – បែងរំលែកប្រេងរុក្ខជាតិឱ្យល្មម លីងគ្រាប់ស្វាយចន្ទី ម្ទេសក្រៀម ស្លឹកក្រូចសើចហាន់ ខ្ជាយហាន់ ស្លឹកម្រះព្រៅ ម្រេចខ្ចី តាមលំដាប់ លំដោយ ។

៣ – ដាក់ខ្ទះបើកភ្លើងល្មម ដាក់ប្រេងរុក្ខជាតិចូលបន្តិច យកសាច់មាន់ដាក់ចូលឆាឱ្យឆ្អិន រួចបន្ថែមគ្រឿងផ្សំលេខរៀងទី ២ ជាការស្រេច ។
ចំណាំ ៖ យើងអាចបន្ថែមគ្រឿងទេសផ្សេងៗបានទៀតតាមចំណូលចិត្ត ៕