អេ​រី​ត្រេ​៖ ច្បាប់​ឲ្យ​បុរស​ត្រូវ​រៀបការ​ជាមួយ​ស្ត្រី​យ៉ាងតិច​ពីរ​នាក់ ជា​ពាក្យ​ចចាមអារ៉ាម​

​មន្ត្រី​រដ្ឋាភិបាល​អេ​រី​ត្រេ បាន​ច្រានចោល​ព័ត៌មាន​ដែលថា រដ្ឋាភិបាល ចេញ​ច្បាប់​ថ្មី​មួយ​ដែល​បង្ខំ​ឲ្យ​បុរស​អេ​រី​ត្រេ ត្រូវ​រៀបការ​ជាមួយនឹង​ស្ត្រី​យ៉ាងហោចណាស់​ពីរ​នាក់ ប្រសិនបើ​មិន​ចង់​ជាប់ពន្ធនាគារ​។ ការច្រានចោល​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​បណ្តាញ​សង្គម និង​ព័ត៌មាន​តំបន់​អាហ្វ្រិក​ជាច្រើន បាន​ផ្សព្វ ផ្សាយ​បន្តបន្ទាប់​គ្នា​ពី​ព័ត៌មាន​នេះ និង​ថែមទាំង​ចំអក​ទៅកាន់​ស្ត្រី​អេ​រី​ត្រេ​ទៀតផង​។​

​លោក Yemane G. Meskel រដ្ឋមន្ត្រី​ព័ត៌មាន​អេ​រី​ត្រេ បានបញ្ជាក់​តាមរយៈ​គ​ណ​នី Twitter ថា​ប្រព័ន្ធ ផ្សព្វផ្សាយ​កំពុងតែ​វក់វី ជាមួយនឹង​រឿងប្រឌិត​នៃ​ការបង្ខំ​បុរស​អេ​រី​ត្រេ​ឲ្យ​រៀប​ជាមួយនឹង​ស្ត្រី​យ៉ាង ហោចណាស់​ពីរ​នាក់​។ លោក ចាត់ទុក​រឿងនេះ​ថា​ជា​រឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត និង​មិន​ពិតប្រាកដ នោះទេ​។

​សូមបញ្ជាក់​ផងដែរ​ថា​ព័ត៌មាន​ទាក់ទង​ច្បាប់​ថ្មី​អេ​រី​ត្រេ បានចាប់ផ្តើម​ផ្សព្វផ្សាយ​ដំបូង​គេ​ដោយ​ការ​សែត​Standard ដែលជា​ការ​សែត​របស់​កេ​ន​យ៉ា​។ ក្រោយមកទៀត ព័ត៌មាន​នេះ ក៏​ត្រូវបាន​ផ្សព្វផ្សាយ​បន្តបន្ទាប់​នៅ​ទ្វីបអាហ្វ្រិក​។

​តាម​ព័ត៌មាន​ដែល​ផ្សាយ​កន្លងមក​បានបញ្ជាក់​ថា រដ្ឋាភិបាល​អេ​រី​ត្រេ បានចេញ​ច្បាប់​ថ្មី​មួយ​ដោយបាន កំណត់​ឲ្យ​បុរស​អេ​រី​ត្រេ ត្រូវ​រៀបការ​ជាមួយនឹង​ស្ត្រី​យ៉ាងហោចណាស់​ពីរ​នាក់​។ ហើយ បើ​បុរស​ណាមួយ​មិន​អនុវត្ត​ដូច​ទៅនឹង​បទបញ្ញត្តិ​នៃ​ច្បាប់​នោះ នឹងត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​រយៈ​មួយជីវិត​។​

​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​កន្លងមក បាន​លើក​ហេតុផល​ទាក់​ទង់​នឹង​បញ្ហា​សង្គ្រាម ដោយ​បញ្ជាក់ថា​អេ​រី​ត្រេ កំពុង​ប្រឈម​នឹង​ការខ្វះ​បុរស​នៅក្នុង​សង្គម​ដ្បិត​បុរស​ជាច្រើន​នាក់​បាន​បាត់​បង់ជីវិត​ក្នុងអំឡុង​សង្គ្រាម  ហើយ​អាត្រា​នៃ​ស្ត្រី​ដែល​មិនបាន​រៀបការ​ក៏មាន​ច្រើន​ផងដែរ​។ ដូច្នេះ​រដ្ឋាភិបាល ត្រូវតែ​ចេញ​ច្បាប់​ដើម្បី​ដាក់​កំហិត​ទៅលើ​បុរស​ឲ្យ​យកប្រពន្ធ​យ៉ាងតិច​ក៏​ពីរ​នាក់​ដែរ​។ 

​បើទោះបីជា​មន្ត្រី​រដ្ឋាភិបាល​អេ​រី​ត្រេ បាន​អះអាង ព័ត៌មាន​ទាំងនោះ មិន​ត្រឹមត្រូវ​ក៏ដោយ គេ​មិនទាន់​ឃើញ​មាន​សេចក្តីថ្លែងការណ៍​ណាមួយ​ជាលា​យល​ក្ខ័​អក្សរ​ត្រូវបាន​ឡើងជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​អេ​រី​ត្រេ នៅឡើយ​នោះទេ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​