ម្តាយបាត់ចិញ្ចៀន រកមិនឃើញ បែរជាទៅឃើញក្នុង ពោះកូនអាយុ១៤ខែ

សហរដ្ឋអាមេរិក៖ ស្រ្តីជាម្តាយម្នាក់ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែល ចិញ្ចៀនរៀបការ របស់នាង ដែលបានបាត់ប៉ុន្មាន ថ្ងៃមកហើយ បែរជាត្រូវគ្រូពេទ្យ ថតឃើញ មាននៅក្នុងពោះកូនអាយុ ១៤ខែរបស់នាងទៅវិញ។ 

ម្តាយរបស់ទារកនេះ មានទីលំនៅក្នុងទីក្រុង Seatle សហរដ្ឋអាមេរិក បានបញ្ជាក់ថា នាងបានបាត់ ចិញ្ចៀនរបស់ខ្លួន តាំងពីថ្ងៃ ព្រហស្បតិ៍មកម្ល៉េះ។ បន្ទាប់មក ចិញ្ចៀនផ្លាទីននោះ ត្រូវបានរកឃើញ ក្នុងរូបថត X-ray មួយសន្លឹក ដែលគ្រូពេទ្យបានថតទៅលើខ្លួន កូនរបស់នាង។ គ្រូពេទ្យបានធ្វើការពិនិត្យអស់រយៈ ពេល៨ម៉ោង ទើបអនុញ្ញាតឲ្យឪពុកម្តាយ នាំទារកនោះចេញពីមន្ទីរពេទ្យ ដោយតម្រូវឲ្យ ពួកគេរង់ចាំឲ្យ ចិញ្ចៀននោះធ្លាក់ តាមលាមក របស់ក្មេងចេញមក។ អ្នកទាំងពីរបាន និយាយទៀតថា ប្រសិនបើក្នុង រយៈពេលពីរសប្តាហ៍ ចិញ្ចៀននេះមិន ព្រមធ្លាក់តាម លាមកចេញមកទេ គ្រូពេទ្យនឹង ធ្វើការវះកាត់ រឺប្រើប្រាស់វិជ្ជាពេទ្យ ដើម្បីយកចិញ្ចៀននោះចេញមកមិនខាន។ ជាចុងក្រោយចិញ្ចៀន ពិតជាបានធ្លាក់ ចេញមកតាម លាមករបស់ទារកពិតមែន។ ឪពុករបស់ទារក នោះក៏បានបញ្ជាក់ ប្រាប់ថា កូនរបស់គាត់ មិនមានបញ្ហាអ្វីទេ ក្នុងអំឡុងពេលនោះ។

យោងតាមសម្តី របស់គ្រូពេទ្យមើលថែទារកឈ្មោះ Jennifer Shu បាននិយាយថា ទារកទាំងឡាយ នឹងយកវត្ថុ ទៅដាក់ក្នុងមាត់ ដើម្បីស្វែងយល់ ពីវត្ថុទាំងនោះ ហើយពួកគេនឹងបន្តធ្វើបែបនេះ រហូតដល់អាយុ២ រឺ៣ឆ្នាំ រឺក៏អាចយូរជាង នេះទៀតក៏ថាបាន ដោយយើងអាច សង្កេតមើលឃើញថា មនុស្សពេញវ័យ មួយចំនួននៅ តែយកខ្មៅដៃ រឺប៊ិចទៅបៀម ក្នុងមាត់នៅឡើយទេ៕

ម្តាយបាត់ចិញ្ចៀន រកមិនឃើញ បែរជាទៅឃើញក្នុង ពោះកូនអាយុ១៤ខែ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត