ម្ចាស់រថយន្ដ RANG ROVER គេងលក់ ក្រោយពីបុកម៉ូតូកង់៣ បង្កឲ្យស្ទះចរាចរណ៍ជាខ្លាំង នៅស្ដុបទេពផន យប់មិញ (មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់មិញ ប្រហែលជាម៉ោង ៧ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែបុរសម្នាក់ ដែលជាម្ចាស់ រថយន្ដស៊េរីទំនើប បែរជាគេងលង់លក់ នៅក្នុងរថយន្ដ បង្កឲ្យស្ទះចរាចរណ៍ជាខ្លាំង នៅលើម្ដុំស្ដុបទេពផន ក្នុងខណ្ឌទួលគោក។

នេះបើតាមវីដេអូ និងសារជាច្រើន ដែលបង្ហោះឡើងនៅនិងសារព័ត៌មានក្នុងស្រុក បានចុះផ្សាយ បានឲ្យដឹងថា មុននឹង បុរសដែលជាអ្នកបើករថយន្ដម៉ាក RANG ROVER គេងលក់ គឺបានបុកម៉ូតូកង់៣ ដែលបង្កឲ្យមាន ការស្ទះចរាចរណ៍ជាខ្លាំង។ នៅក្នុងនោះ ប្រហែលជាកន្លះម៉ោងក្រោយមក ក៏មានសមត្ថកិច្ចមកដល់ និងគោះហៅ បុរសជាម្ចាស់រថយន្ដ ទើបបុរសនេះដឹងខ្លួន ហើយត្រូវបាន បញ្ជូនទៅកាន់សាលាខណ្ឌ ដើម្បីធ្វើការសាកសួរ។

ខ្មែរឡូតនឹងជូនជាព័ត៌មានបន្ថែមនាពេលក្រោយ.....

វីដេអូ៖

ម្ចាស់រថយន្ដ RANG ROVER គេងលក់ ក្រោយពីបុកម៉ូតូកង់៣ បង្កឲ្យស្ទះចរាចរណ៍ជាខ្លាំង នៅស្ដុបទេពផន យប់មិញ (មានវីដេអូ)

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត