រក​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កូឡុំប៊ី​ជាង​​ ២១០០​នាក់​ ឆ្លង​​វីរុស​ Zika


រក​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កូឡុំប៊ី​ជាង​​ ២១០០​នាក់​ ឆ្លង​​វីរុស​ Zika

​​ស្ត្រី​មាន​ផ្ទៃ​ពោះ​នៅ​ប្រទេស​កូឡុំប៊ី​ជាង ២១០០នាក់​​​ ត្រូវ​​គេ​រក​ឃើញ​ថា​បាន​ឆ្លង​​វីរុស​​កើត​ចេញពី​​មូស​ខ្លា​ ​ឈ្មោះ​ Zika។ ​​​​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​វិទ្យាស្ថាន​​​សុខាភិបាល​ជាតិ​​​ កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​​កញ្ញា​​​ម្សិលមិញ​ ខណៈ​ជំងឺ​នេះ​កំពុង​បន្ត​រីក​រាលដាល​ពេញ​ទ្វីប​អាមេរិក។​

 

រក​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កូឡុំប៊ី​ជាង​​ ២១០០​នាក់​ ឆ្លង​​វីរុស​ Zika

 

​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ វីរុស Zika ​បាន​រារាំង​​​មិន​ឲ្យ​ខួរ​ក្បាល​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​​វិវឌ្ឍ​ធំ​បាន ថែម​ទាំង​មិន​ទាន់​មាន​វ៉ាក់សាំង ឬ​ការ​ព្យាបាល​ឲ្យ​ជា​នៅ​​ឡើយ។ ​​​​​​​បើ​តាម​​​​​​​​របាយការណ៍​របស់​​​វិទ្យាស្ថាន​ខាង​លើ ​កូឡុំប៊ី​​មាន​អ្នក​ឆ្លង​​​​​​ Zika ចំនួន​ ២០ ២៩៧​​ករណី​ ក្នុង​នោះ​​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ចំនួន ២ ១១៦​នាក់ ប៉ុន្តែ​មក​ទល់​ពេល​នេះ ​​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​​ពី​អ្នក​ជំងឺ​ស្លាប់​បាត់​បង់​ជីវិត​​នៅឡើយ​ទេ។

 

ប្រភព​ដដែល​ បញ្ជាក់​ថា​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឆ្លង​វីរុស​ Zika ​​មាន ៣៧,២% ​រស់នៅ​ខេត្ត Norte de Santander ​​​​​​ដែល​​ស្ថិត​នៅ​ជាប់​​​ព្រំ​ដែន​ភាគ​ខាង​កើត​​​ជាមួយ​​​ប្រទេស​វេណេហ្ស៊ុយអេឡា។ ​សូម​បញ្ជាក់​​ថា ករណី​វីរុស Zika ​ត្រូវ​បាន​គេ​​​អះអាង​ថា​កើត​មាន​​នៅ​ប្រទេស​ចំនួន ២៣​នៅ​ទ្វីប​អាមេរិក ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​កំពុង​ព្រួយ​បារម្ភ៕

 

រក​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កូឡុំប៊ី​ជាង​​ ២១០០​នាក់​ ឆ្លង​​វីរុស​ Zika

 

រក​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​កូឡុំប៊ី​ជាង​​ ២១០០​នាក់​ ឆ្លង​​វីរុស​ Zika

 

 

ចុចអាន៖ តៃវ៉ាន់​រក​ឃើញ​​អ្នក​ជំងឺ​ដំបូង​គេ​ឆ្លង​វីរុស Zika ​​ក្រោយ​ត្រលប់​ពី​ថៃ

ចុចអាន៖ វីរុស Zika ចំលង​តាម​មូស​ខ្លា CDC សូម​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រុង​ប្រយ័ត្ន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Reuters