កុមារីអាយុ១៣ខែ ម្នាក់បានបាត់បង់ជីវិត ខណៈខាំត្រីអណ្តាតឆ្កែ ត្បុលចូលបំពង់ក ស្ទះខ្យល់ស្លាប់

ភ្នំពេញ៖ នៅវេលាម៉ោង៧ និង២៥នាទី ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ កុមារីអាយុ១៣ខែ ម្នាក់បានដាច់ខ្យល់ស្លាប់ ភ្លាមៗខណៈដឹកយកទៅដល់ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដោយសារតែចាប់យកត្រី អណ្តាតឆ្កែ ដែលនៅរស់យកមកខាំ ចៃដន្យត្រីនោះបានត្បុល ចូលទៅក្នុងបំពុងក បណ្តាលអោយស្ទះខ្យល់ ដកដង្ហើម និងរួចប្រកាច់ដាច់ខ្យល់ស្លាប់ ។

ហេតុការណ៏នេះបានកើតឡើង នៅនិងផ្ទះកុមារីរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។ នគរបាលព្រហ្មទណ្ឌ ស្រុករលារប្អៀរ បានអោយដឹងថា កុមារីរងគ្រោះខាងលើឈ្មោះ ឆៃ ឈិតលីយូលីន អាយុ១៣ខែ ម្តាយឈ្មោះ ថុង សៅលី អាយុ២២ឆ្នាំ ឪពុកឈ្មោះ សឿន រ៉ាឈីត អាយុ២៦ឆ្នាំ ពីរនាក់ប្តីប្រពន្ធ មានមុខរបរជាកម្មករោងចក្រ មានទីលំនៅ ក្នុងភូមិឃុំខាងលើ បានទុកកូនផ្ញើអោយនៅជាមួយជីដូន ឈ្មោះ ធឿន អាយុ ៥៣ឆ្នាំ ជាអ្នកមើលថែរ ពេលឪពុកម្តាយទៅធ្វើការ។

នៅថ្ងៃកើតហេតុ លោកយាយ ធឿន ដែលត្រូវជាជីដូន បង្កើតរបស់កុមារីរងគ្រោះ បានទិញត្រីអណ្តាតឆ្កែ ពីអ្នកលក់តាមម៉ូតូ ចំនួនកន្លះគីឡូ យកមកធ្វើម្ហូប ពេលទិញបានមក លោកយាយយកត្រីមកដាក់ លើគ្រែ ហើយទៅដងទឹក ពេលត្រឡប់មកវិញឃើញចៅ ប្រកាច់ស្លខ្យល់ និងមានឈាមចេញពីក្នុងមាត់ផង ឃើញដូច្នោះបានស្រែកហៅ អ្នកជិតខាងអោយមកជួយ ពេលនោះគេបានហែកមាត់ មើលឃើញត្រីអណ្តាតឆ្កែ ចូលទៅក្នុងបំពង់ក កុមារីនោះ ដោយឃើញតែកន្ទុយ ត្រីនៅកណ្តាលបំពង់ក មិនអាចជួយបានក៏ដឹកកុមារីរងគ្រោះ យកទៅមន្ទីរពេទ្យ ពេលទៅដល់បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ។