សម្ដេចតេជោហ៊ុន សែន សរសើរអាជ្ញាធរ រាជធានីភ្នំពេញ និងខេត្ដនានា ដែលបានរៀបចំ កន្លែងឲ្យពលរដ្ឋ ហាត់ប្រាណ

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ បានបង្ហោះសារនៅទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្ដេច ដោយបានកោតសរសើរ ដល់អាជ្ញាធរសាលារាជធានីភ្នំពេញ និងអាជ្ញាធរនៅតាមបណ្ដាខេត្ដនានា ដែលបានយកចិត្ដទុកដាក់ ដល់ការរៀបចំទីកន្លែងសាធារណៈ ដើម្បីប្រជាពលរដ្ឋមានទីធ្លាហាត់ប្រាណ។ សម្ដេចតេជោហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុក ថា “តាមពិតទៅខ្ញុំតែងតែមានគំនិត ជំរុញការហាត់ប្រាណនេះ និងបានគិតដល់ការរៀបចំទីកន្លែងសាធារណៈដើម្បីប្រជាពលរដ្ឋមានទីធ្លាហាត់ប្រាណ”។

ត្រង់ចំណុចនេះ សម្ដេចតេជោ បានបញ្ជាក់ ថា សម្ដេចបានចេញបទបញ្ជា ទៅសាលារាជធានី និងទៅបណ្តាខេត្តនានា គឺមានជាង១ទស្សវត្សកន្លងមកហើយ ដែលធ្វើអោយសាលារាជធានីភ្នំពេញ និងបណ្តាខេត្តបានរៀបចំសួនច្បារ សាធារណៈដែលពីមុនសុទ្ឋសឹងជាដីក្រហម គឺបានកែប្រែចាក់ជាការីឡា កម្រាលឥដ្ឋ និងបេតុងកុំអោយប្រឡាក់ជើង។ សម្ដេចតេជោ បានកោតសរសើរដល់អាជ្ញាធរសាលារាជធានីភ្នំពេញ និងអាជ្ញាធរនៅតាម បណ្ដាខេត្ដនានា ថា”ខ្ញុំសូមកោតសសរសើរ សាលារាជធានី និងអាជ្ញាធរខេត្តទាំងអស់ដែលបានយក ចិត្តទុកដាក់អនុវត្តន៍បទបញ្ជានេះ ដែលមិនត្រឹមតែលើកសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ តែថែមទាំងបានជួយ លើកសុខភាព ពលរដ្ឋរបស់យើង ក្នុងការនាំកូនចៅទៅដើរលេងតាមសួនច្បារ ក៏ដូចជាប្រមូលផ្តុំការហាត់ប្រាណ ទៅតាមចំណង់ចំណូលចិត្តរបស់ពួគគាត់”។

ជាមួយគ្នានេះប្រមុខ រាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន បានសម្ដែងការរីករាយជាខ្លាំង នៅពេលដែលសម្ដេចបានឃើញ ប្រជាពលរដ្ឋយ៉ាងច្រើន បានចេញទៅហាត់ ប្រាណនៅ តាមសួនច្បារ មិនថាពេលព្រឹក ពេលល្ងាច ឬពេលយប់ ដែលការហាត់ប្រាណទាំងនេះ បានបង្កើននូវសុខភាព និងកាត់បន្ថយជំងឺទាំងឡាយ បន្ថែមទៅដោយ ស្មារតីមិត្តភាព សាមគ្គីភាពក្នុងចំណោម ប្រជាពលរដ្ឋដែលមកហាត់ប្រាណជាមួយគ្នា។ ក្រៅពីនេះសម្ដេចតេជោនាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋគ្រប់ វ័យ បង្កើនការហាត់ប្រាណ ដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងការសប្បាយរីករាយ នៅក្នុងសង្គមប្រកបដោយសន្តិភាព និងស្ថេរភាព ហើយក៏សូមពលរដ្ឋជួយ ថែរក្សា អនាម័យនៅតាមទីកន្លែងហាត់ប្រាណ និងជួយថែរក្សាសំភារះហាត់ប្រាណ ដែលជាសម្បត្តិសាធារណៈអោយនៅល្អដើម្បីពលរដ្ឋអាចប្រើប្រាស់បានយូរ៕