ក្នុងរយៈពេល២៨ឆ្នាំ ទីក្រុងមួយនៅអ៊ីតាលី ទើបមានទារកកើតជាឡើងដំបូង

អ៊ីតាលី៖ អស់រយៈពេល២៨ឆ្នាំមកហើយ ទើបទីក្រុងមួយស្ថិតនៅតំបន់ភ្នំ នៅភាគខាងជើងប្រទេសអ៊ីតាលី បាន ស្វាគមន៍វត្តមាន ទារក ដែលកើតក្នុងទីក្រុងជាលើកដំបូង ។

ប្រភពព័ត៌មានបានឲ្យដឹង ទារកម្នាក់ឈ្មោះ​ Pablo ដែលទើបនឹងកើត បាន រយៈពេល១សប្តាហ៍ បាន ក្លាយជា ប្រជាជន ដែលមានអាយុក្មេងជាង គេបំផុតក្នុងទីក្រុង Ostana  ហើយប្រជាពលរដ្ឋក្នុងក្រុង បានប្រារព្ធ ពិធីអបអរស្វាគមន៍ ទារក Pablo ក្រោយពី ទីក្រុងមួយនេះ មិនធ្លាប់ មានវត្តមានទារក នៅក្នុងក្រុង អស់រយៈពេល​២៨ឆ្នាំ មកហើយនោះ។

ក្នុងរយៈពេល២៨ឆ្នាំ ទីក្រុងមួយនៅអ៊ីតាលី ទើបមានទារកកើតជាឡើងដំបូង
ទិដ្ឋភាពទីក្រុង Ostana

ក្នុងនោះលោក Giacomo ដែលធ្វើជា អភិបាលក្រុងនេះអស់២០ឆ្នាំ ប្រាប់ឲ្យដឹងទៀតថា ទីក្រុងនេះជាលំនៅដ្ឋាន របស់ មនុស្សជាង ១,០០០នាក់ ក្នុងរយៈពេលមួយ សតវត្សមកហើយ ប៉ុន្តែចំនួនមនុស្ស បានធ្លាក់ចុះជាលំដាប់ ដែល រហូតដល់ឆ្នាំ ១៩៨០ក្នុងស្ថិតិមានតែ ៥នាក់ប៉ុណ្ណោះ រស់នៅជាអចិន្រៃ្តយ៍ ខណៈដែល ទារកដែលកើត ចុងក្រោយ គេក្នុងទីក្រុង គឺនៅក្នុងឆ្នាំ ១៩៨៧ ។

លោក Giacomo Lombardo បានប្រាប់​បន្ថែមថា «នៅពេលដំបូងឡើយ គាត់សូវមិនជឿថា មានវត្តមានទារកទើប កើត រស់នៅក្នុងទីក្រុងរបស់គាត់ ជាលើកដំបូងក្រោយរយៈពេល ២៨ឆ្នាំនោះទេ។ គាត់បន្ថែមថា  ដំណឹងនេះធ្វើ ឲ្យ គាត់ភ្ញាក់ផ្អើលជាខ្លាំង ហើយសុបិន្ដរបស់គាត់ពិត បានក្លាយជាការពិត »។

ចំពោះមូលហេតុបណ្តាលឲ្យ ចំនួនប្រជាជនធ្លាក់ចុះដោយសារតែ យុវវ័យក្មេងៗ រស់នៅទីក្រុងតូចៗភាគច្រើន បានចាកចេញពីទីក្រុង ទៅសិក្សានិងស្វែងរក ឱកាសការងារល្អប្រសើរជាងនេះ ។

យ៉ាងណាមិញ សំរាប់ លោក Josè Berdugo Vallelago ជាឪពុករបស់ទារក Pablo ដែលទើបនឹងកើតនោះ បាន និយាយថាគ្រួសារ គាត់បានផ្លាស់ប្តូរមករស់នៅ ក្នុងទីក្រុង Ostana នេះ គឺគាត់មិនមានវិប្បដិសារីនោះទេ  ពួកគាត់ចូលចិត្ត គុណភាពជីវិតនៅទីនេះ ហើយទីក្រុងនេះគឺមានសុវត្ថិភាពសម្រាប់ កូនស្រីគាត់ទៀតផង គាត់មានអារម្មណ៍ ថាគាត់ជាចំណែកមួយនៃសហគមន៍នេះដែរ ។

ក្នុងរយៈពេល២៨ឆ្នាំ ទីក្រុងមួយនៅអ៊ីតាលី ទើបមានទារកកើតជាឡើងដំបូង
ក្រុមគ្រួសារ លោក Josè Berdugo Vallelago

ទោះបីជាយ៉ាងណា ក្នុងរយៈពីរទសវត្សចុងក្រោយនេះ សហគមន៍ក្នុងក្រុង បានព្យាយាម កែប្រែទីក្រុង ដោយ បង្កើនសកម្មភាព ទាក់ទងនឹងវប្បធម៌ ទេសចរណ៍ ដើម្បីបង្កើតការងារថ្មីៗ និង ទាក់ទាញយុវជនក្មេងៗ​មករស់នៅ ក្នុងទីក្រុងនេះវិញ ។

តែគួរបញ្ជាក់ដែរថា ទីក្រុង Ostana មិនមែនជាទីក្រុងតែមួយទេដែលមានចំនួនប្រជាជនធ្លាក់ចុះ ក្នុងនោះនៅ ប្រទេសអ៊ីតាលី​ មានទីក្រុងគ្មានមនុស្សបែបនេះឡើងដល់រហូត ជាង ៦,០០០ ក្រុងឯណោះ ៕  

ក្នុងរយៈពេល២៨ឆ្នាំ ទីក្រុងមួយនៅអ៊ីតាលី ទើបមានទារកកើតជាឡើងដំបូង
ក្នុងរយៈពេល២៨ឆ្នាំ ទីក្រុងមួយនៅអ៊ីតាលី ទើបមានទារកកើតជាឡើងដំបូង

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត