ជប៉ុន​​​​វាយ​បក​យក​ឈ្នះ​​​កូរ៉េ​ខាង​ត្បូង​​ ៣-២ លើក​ពាន​ AFC U-23 Championship

ជប៉ុន​​​​វាយ​បក​យក​ឈ្នះ​​​កូរ៉េ​ខាង​ត្បូង​​ ៣-២ លើក​ពាន​ AFC U-23 Championship

​វគ្គ​​ផ្ដាច់​ព្រ័ត្រ AFC U-23 Championship ក្នុង​ទី​ក្រុង​ដូហា ប្រទេស​កាតារ នា​កីឡដ្ឋាន​ Abdullah bin Khalifa ​បាន​បញ្ចប់​​ជា​ស្ថាពរ បន្ទាប់​ពី​ក្រុម​​ជម្រើស​ជាតិ​ជប៉ុន U23 វាយ​បក​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​​កូរ៉េ​ខាង​ត្បូង U23 ដោយលទ្ធ​ផល​ ៣-២។

 

ជប៉ុន​​​​វាយ​បក​យក​ឈ្នះ​​​កូរ៉េ​ខាង​ត្បូង​​ ៣-២ លើក​ពាន​ AFC U-23 Championship
ជប៉ុន​​​​វាយ​បក​យក​ឈ្នះ​​​កូរ៉េ​ខាង​ត្បូង​​ ៣-២ លើក​ពាន​ AFC U-23 Championship

 

ត្រឹម​នាទី​​​ទី​២០ កូរ៉េ​ខាង​ត្បូង​បាន​នាំ​មុខ​ជប៉ុន​មុន ​១​គ្រាប់​ ស៊ុត​ដោយ​កីឡាករ​​ Kwon Chang-Hoon ធ្វើ​ឲ្យ​​​​កូរ៉េ​ខាង​ត្បូង​នាំ​មុខ​​ជប៉ុន​បណ្ដោះ​អាសន្ន​​ក្នុង​តង់​ទី​​មួយ ដោយ​លទ្ធផល​ ១​ទល់​នឹង​០។

 

ចូល​​​ដល់​​តង់​ទី​ពីរ​ នាទី​ទី ៤៧ កីឡាករ​ Jin Seong-Uk បាន​ស៊ុត​​១​គ្រាប់​ទៀត​​​​​ ជួយ​ឲ្យ​​កូរ៉េ​ខាង​ត្បូង​នាំ​មុខ​ជប៉ុន​​ ២​-០ មុន។ យ៉ាង​ណា​ក្ដី ​ ជប៉ុន​បាន​​​​តាម​ស្មើ​​វិញ ដោយ​ស៊ុត​បញ្ចូល​ទី​កូរ៉េ​ខាង​ត្បូង​​​ ២​គ្រាប់​ផ្ទួន​ៗ​​ នៅ​នាទី​ទី ៦៧ ដោយ​កីឡាករ Takuma Asano និង​នាទី​​ទី ៦៨ ដោយ​កីឡាករ Shinya Yajima ។

 

រហូត​ដល់​នាទី​ ទី​៨១ ជប៉ុន​​បាន​ស៊ុត​បំប៉ោងសំណាញ់​ទី​កូរ៉េ​ខាង​ត្បូង​មួយ​គ្រាប់​ទៀត ដោយ​កីឡាករ Takuma Asano។ ចប់​ការ​ប្រកួត​​U23 ជប៉ុន ​យក​ឈ្នះ​ U23 កូរ៉េ​​ខាង​ត្បូង ៣​ ទល់​នឹង ២ ក្លាយ​ជា​ជើង​​ឯក​ពានរង្វាន់​ AFC U-23 Championship ឆ្នាំ​២០១៦៕​​

 

ជប៉ុន​​​​វាយ​បក​យក​ឈ្នះ​​​កូរ៉េ​ខាង​ត្បូង​​ ៣-២ លើក​ពាន​ AFC U-23 Championship
ជប៉ុន​​​​វាយ​បក​យក​ឈ្នះ​​​កូរ៉េ​ខាង​ត្បូង​​ ៣-២ លើក​ពាន​ AFC U-23 Championship

 

​ប្រែ​សម្រួល​៖ មាន រតនា
ប្រភព៖ the-afc​

​​​​​